Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ប្តេជ្ញាវាយប្រហារបន្ថែមទៀត នៅឧបទ្វីប គ្រីមៀ

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Aleksey Reznikov បានប្តេជ្ញាថា នឹងបន្តវាយប្រហារគោលដៅរុស្ស៊ីនៅឧបទ្វីប គ្រីមៀ ដោយនិយាយថា ការធ្វើបែបនេះ នឹងបណ្តាលឲ្យសមត្ថភាពរបស់ទីក្រុងមូស្គូក្នុងការប្រយុទ្ធប្រឆាំងកងកម្លាំងរបស់ទីក្រុងកៀវ ចុះថមថយ។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Aleksey Reznikov (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Reznikov បានធ្វើការអត្ថាធិប្បាយបែបនេះ នៅក្នុងបទសម្ភាសរបស់ CNN ដែលចាក់ផ្សាយកាលពីថ្ងៃអង្គារទី២៥ខែកក្កដា ដោយអះអាងថា ការវាយប្រហារលើស្ពាននិងគោលដៅផ្សេងទៀតនៅគ្រីមៀ នឹងជួយសង្រ្គោះជីវិតប្រជាជនអ៊ុយក្រែន។

លោកនិយាយថា “វាជាយុទ្ធសាស្ត្រធម្មតា ក្នុងការបំផ្លាញខ្សែសង្វាក់ដឹកជញ្ជូនរបស់សត្រូវ ដើម្បីបញ្ឈប់ពួកគេមិនឲ្យទទួលបានគ្រាប់រំសេវ ប្រេងឥន្ធនៈ ឬស្បៀងកាន់តែច្រើន។ នោះហើយជាមូលហេតុដែលយើងនឹងប្រើល្បិចទាំងនេះប្រឆាំងនឹងពួកគេ”។

ស្ពានគ្រីមៀ រងការវាយប្រហារលើកមុន (រូបថត៖ Agenzianova)

គួរបញ្ជាក់ថា អ៊ុយក្រែនបានកំណត់គោលដៅម្តងហើយម្តងទៀតលើស្ពាន គ្រីមៀ របស់រុស្ស៊ីដែលតភ្ជាប់ទៅឧបទ្វីប Taman ក្នុងតំបន់ Krasnodar។ ការវាយប្រហារចុងក្រោយបំផុត កាលពីសប្តាហ៍មុនដោយយន្តហោះគ្មានមនុស្សបើកពីរគ្រឿងនៅលើសមុទ្រ បានសម្លាប់ប្តីប្រពន្ធមួយគូមកពីតំបន់ Belgorod និងបណ្តាលឲ្យកូនស្រីអាយុ១៤ឆ្នាំរបស់ពួកគេ រងរបួស។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានហៅឧប្បត្តិហេតុនោះថាជា “ការវាយប្រហារភេរវកម្មមួយទៀត ដោយរបបក្រុងកៀវ”។ ក្រោយមក កងកម្លាំងរុស្ស៊ី បានឆ្លើយតប ដោយការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅយោធានៅ Odessa រួមទាំងកំពង់ផែសមុទ្រខ្មៅផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Zelensky បញ្ជាក់ថា អ៊ុយក្រែន ត្រៀមរួចហើយ ដើម្បីវាយយកតំបន់ គ្រីមៀ មកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៥ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១០ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១០ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម