Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ផ្តល់ដ្រូនឈ្លបយកការណ៍ “ឪម៉ាល់ខ្មៅ” ឲ្យអ៊ុយក្រែន ជាលើកដំបូង ក្នុងជំនួយថ្មី ៤០០លានដុល្លារ

បានផុស

នៅ

កាលពីថ្ងៃអង្គារទី២៥ខែកក្កដា ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយផ្នែកសន្តិសុខបន្ថែមក្នុងទំហំទឹកប្រាក់ ៤០០ លានដុល្លារឲ្យអ៊ុយក្រែន រួមទាំងមីស៊ីលការពារដែនអាកាស រថពាសដែក និងយន្តហោះគ្មានមនុស្សបើកផងដែរ ខណៈការវាយបករបស់អ៊ុយក្រែនប្រឆាំងរុស្ស៊ីកំពុងបន្ត ។

កញ្ចប់ជំនួយថ្មីនេះ ក៏នឹងរួមបញ្ចូលសព្វាវុធមួយប្រភេទដែលសហរដ្ឋអាមេរិក មិនធ្លាប់ផ្តល់ឲ្យអ៊ុយក្រែនសោះផងដែរ ហើយនោះគឺដ្រូនឈ្លបយកការណ៍ “ឪម៉ាល់ខ្មៅ” ដែលផលិតដោយក្រុមហ៊ុន Teledyne FLIR Defense។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុននិយាយថា ដ្រូន “ឪម៉ាល់ខ្មៅ” ដែលផលិតដោយន័រវេស នឹងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន តាមរយៈការបរិច្ចាគដោយរដ្ឋាភិបាលអង់គ្លេស និងន័រវេស។ ក្រុមហ៊ុននេះ ទទួលបានកិច្ចសន្យាតម្លៃ ៩៣លានដុល្លារអាមេរិកកាលពីខែមេសា ដើម្បីផ្តល់យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ខ្នាតតូច ដល់កងទ័ពសហរដ្ឋអាមេរិក។

លើសពីនេះ កញ្ចប់ជំនួយសព្វាវុធថ្មី រួមមាន គ្រាប់សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot និងប្រព័ន្ធមីស៊ីលបាញ់ពីដីគោកទៅអាកាសកម្រិតខ្ពស់ (NASMS), ប្រព័ន្ធប្រឆាំងយន្តហោះ Stinger, គ្រាប់ជាច្រើនទៀតសម្រាប់ប្រព័ន្ធរ៉ុកកែតចល័តកម្រិតខ្ពស់ (HIMARS), យាន Stryker ព្រមទាំងមីស៊ីលនិងរ៉ុកកែតជាច្រើនប្រភេទទៀត។

គួរបញ្ជាក់ថា នេះគឺជាកញ្ចប់ជំនួយសន្តិសុខទី៤៣ហើយ ដែលសហរដ្ឋអាមេរិក ផ្តល់ឲ្យអ៊ុយក្រែន។ សរុបទៅ អាមេរិក បានផ្តល់ជំនួយ​យោធាក្នុងទំហំទឹកប្រាក់​ជាង ៤៣ពាន់​លាន​ដុល្លារទៅឲ្យអ៊ុយក្រែន ​ចាប់​តាំង​ពី​រុស្ស៊ី​បើកការវាយលុកនៅ​ឆ្នាំ២០២២៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អាមេរិក ត្រៀមបញ្ជូន រ៉ុកកែត “បិសាចជញ្ជក់ឈាម” ទៅឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម