ព័ត៌មានអន្ដរជាតិ
គ្រោះធម្មជាតិ២ខុសគ្នា វាយប្រហារអឺរ៉ុប៖ ភាគខាងត្បូងជួបរលកកម្តៅ ភាគខាងជើងមានព្យុះ
អាកាសធាតុនៅទ្វីបអឺរ៉ុប កំពុងបែងចែកជាពីរដ៏កម្រ ដោយរលកកម្តៅ កំពុងវាយប្រហារនៅទូទាំងភាគខាងត្បូង ខណៈព្យុះដ៏ខ្លាំង វាយប្រហារបណ្តាប្រទេសនៅភាគខាងជើង។

ភ្លើងឆេះព្រៃ បានឆាបឆេះនៅក្នុងប្រទេសក្រិក អេស្ប៉ាញ និងភាគខាងត្បូងប្រទេសអ៊ីតាលី ស្របពេលខ្យល់ព្យុះ និងព្រឹល បានវាយប្រហារផ្នែកខ្លះនៃប្រទេសអាល្លឺម៉ង់ ស្វីស និងភាគខាងជើងប្រទេសអ៊ីតាលី។
ភ្លើងឆេះព្រៃ បានបង្ខំឲ្យបិទព្រលានយន្តហោះ Palermo លើកោះ Sicily ខណៈកោះរបស់អ៊ីតាលីមួយនេះ បានកត់ត្រាសីតុណ្ហភាព ៤៧អង្សាសេ។
ទន្ទឹមនោះ ភ្លើងនៅតែបន្តបំផ្លិចបំផ្លាញក្នុងប្រទេសក្រិក ដោយមនុស្សរាប់ពាន់នាក់ ត្រូវបង្ខំចិត្តរត់គេចខ្លួន។ ភ្លើងឆេះព្រៃ ក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងប្រទេសក្រូអាត បារាំង អ៊ីតាលីដីគោក អេស្ប៉ាញ តួកគី និងរុស្ស៊ី។

ថ្វីបើរលកកម្តៅកាន់តែធ្ងន់ធ្ងរទៅៗ ហើយភ្លើងឆេះព្រៃ បណ្តាលឲ្យមានភាពវឹកវរនៅភាគខាងត្បូងក៏ដោយ ប៉ុន្តែទម្រង់នៃអាកាសធាតុធ្ងន់ធ្ងរផ្សេងទៀត ក៏កំពុងហែកហួរតាមទីប្រជុំជននិងទីក្រុងនានា នៅទូទាំងអឺរ៉ុបភាគខាងជើង ផងដែរ។
នៅប្រទេសស្វីស ខ្យល់ព្យុះកំបុតត្បូងល្បឿន២១៧គីឡូម៉ែត្រក្នុងមួយម៉ោង បានធ្វើឲ្យដងស្ទូចបាក់សង្កត់សម្លាប់មនុស្សម្នាក់ ហើយថែមទាំងបោកបំប៉ើងដំបូលផ្ទះជាច្រើនទៀតផង។ ខ្យល់ព្យុះក៏បានវាយប្រហារប្រទេសបារាំង និងអាល្លឺម៉ង់ផងដែរ ដោយភ្លៀងធ្លាក់យ៉ាងគំហុក បានជន់លិចផ្លូវក្នុងទីក្រុងបែរឡាំង។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន រលកកម្ដៅបានបណ្ដាលឲ្យមនុស្សជាង ៦១,៦០០នាក់បាត់បង់ជីវិត នៅទូទាំង៣៥ប្រទេសក្នុងទ្វីបអឺរ៉ុប និងបង្កជាភ្លើងឆេះព្រៃយ៉ាងសាហាវ ខណៈនៅឆ្នាំនេះវិញ សីតុណ្ហភាពអាចលើសពីកំណត់ត្រាបច្ចុប្បន្នរបស់អឺរ៉ុបគឺ ៤៨.៨អង្សាសេ ដែលបានកត់ត្រានៅលើកោះ Sicily ក្នុងខែសីហា ឆ្នាំ ២០២១ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ តំបន់កាន់តែច្រើននៅអាមេរិក រងគ្រោះដោយរលកកម្តៅ ខណៈមនុស្ស៥៩លាននាក់ ត្រូវគេព្រមានឲ្យប្រយ័ត្ន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត