ព័ត៌មានអន្ដរជាតិ
គ្រាន់តែប្រកាសឈប់លក់ភេសជ្ជៈសំណព្វរបស់បក្សភឿថៃភ្លាម អ្នកគាំទ្រសម្រុកទិញទឹកក្រូចផឹកតាម Lisa
ហាងជាច្រើននៅខេត្ត Buriram ត្រូវប្រជាពលរដ្ឋសម្រុកទិញទឹកក្រូចយ៉ាងភ្ល្លូកទឹកភ្លូកដី បន្ទាប់ពី Lisa បង្ហោះរូបភាពផឹកទឹកក្រូច។ ស្របពេលដែលភេសជ្ជៈដ៏លេចធ្លោរបស់លោកស្រី Paetongtarn បេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃប្រកាសឈប់លក់ព្រោះពាក់ព័ន្ធនយោបាយក្ដៅគគុក។

កាលពីថ្ងៃ២៤ ខែកក្កដា Lisa សមាជិកក្រុម BLACKPINK បានបង្ហោះរូបភាពនាងកំពុងអង្គុយផឹកទឹកក្រូចដោយពាក់អាវយឺតពណ៌ផ្កាឈូកបែកទឹកក្រូចជាមួយខោខ្មៅដោយគ្មានគ្រឿងតុបតែងមុខ និងទម្លាក់សក់វែងអន្លាយ អមនឹងស្នាមញញឹមដ៏ស្រស់ស្អាត។ ក្នុងនោះនាងបានប្រើ emojis ផ្លែក្រូច ជំនួសឲ្យការសរសេរចំណងជើង ធ្វើឲ្យមនុស្សជាច្រើននិយាយដូចៗគ្នាថា ទឹកក្រូចជាផលិតផលលក់ដាច់ទៀតឬអត់?
បើតាមការចុះផ្សាយរបស់សារព័ត៌ក្នុងប្រទេសថៃ កាលពីថ្ងៃទី២៥ ខែកក្កដា បានបញ្ចាក់ឲ្យដឹងថា បន្ទាប់ពី Lisa បានបង្ហោះរូបភាពមិនដល់មួយថ្ងៃផង ការលក់ទឹកក្រូចច្របាច់នៅខេត្ត Buriram ប្រសើរឡើងភ្លាមៗ។ កន្លែងលក់ទឹកក្រូចនីមួយៗ មានអតិថិជនចាប់អារម្មណ៍ទិញ និងផឹកកាន់តែច្រើន ហើយខ្លះបញ្ជាឲ្យដឹកទៅផ្ទះជាបន្ទាន់ផងដែ។

ទោះយ៉ាងណា នេះក៏មិនមែនជាលើកទីមួយឡើយសម្រាប់សមាជិកក្រុម BLACKPINK ត្រូវអ្នកគាំទ្រចាប់អារម្មណ៍ ហើយចង់ទិញតាមនាង។ កន្លងមក Lisa បាននិយាយឬបង្ហោះរូបភាពអំពី Soft Power របស់ប្រទេសថៃនៅលើ Instagram ផ្ទាល់ខ្លួនជាច្រើន ដែលធ្វើឲ្យទំនិញដាច់ស្តុកច្រើនលើកច្រើនសារ។
ដោយឡែក ងាកមកកានភេសជ្ជៈសំណព្វរបស់កូនស្រីលោកថាក់ស៊ីនឯណោះវិញ ក្រោយមានហាងជាច្រើនក្នុងប្រទេសថៃប្រកាសជាសាធារណៈថាលែងមានមីនុយ Mint chocolate បន្ទាប់ពីវាជាប់ពាក់ព័ន្ធនឹងរឿងនយោបាយបក្ស ធ្វើឲ្យមនុស្សទូទាំងប្រទេសសម្ដែងការខកចិត្ត និងបានស្ដីបន្ទោសហាងកាហ្វេ ThinkLab creative space and cafe របស់គណបក្សភឿថៃដែលយកភេសជ្ជៈកំពុងពេញនិយមទៅប្រើសម្រាប់ស្វាគមន៍គណបក្សនយោបាយមកពិភាក្សាក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីដែលគ្រោងធ្វើនៅថ្ងៃទី ២៧ ខែកក្កដាខាងមុខ។
យ៉ាងណាមិញតាមរយៈរូបភាព Lisa កាន់កែវផឹកទឹកក្រូចមិនដល់មួយម៉ោងស្រួលបួលផង នាងទទួលបានអ្នកចូលចិត្តជាង ២ លាននាក់ ខណៈដែល Mint chocolate ត្រូវមហាជនបំភ្លេចចោលនិងចាត់ទុកថាជាភេសជ្ជៈនយោបាយបក្សឯណោះវិញ។ មតិមហាជនជាង ១៤លានសំឡេង ដែលឃើញរូបភាព Lisa បង្ហោះរូបពណ៌ទឹកក្រូច សុទ្ធតែបញ្ចេញសំឡេងដូចៗគ្នាថា អ្វីដែលមិនពាក់ព័ន្ធនឹងនយោបាយគឺពួកគេស្របតាមដោយគ្មានការសង្ស័យឡើយ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហាងកាហ្វេជាច្រើននៅថៃ ប្រកាសឈប់លក់ភេសជ្ជៈសំណព្វរបស់កូនស្រីលោកថាក់ស៊ីន ព្រោះពាក់ព័ន្ធនយោបាយ
ចុចអាន៖ភេសជ្ជៈសំណព្វរបស់កូនស្រីលោក ថាក់ស៊ីន យកមកទទួលថ្នាក់ដឹកនាំធំៗក្នុងស្រុកថៃ មានប្រវត្តិបែបណា?

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ