ព័ត៌មានអន្ដរជាតិ
ត្រីបាឡែន ៥១ ក្បាល ងាប់នៅឆ្នេរប្រទេសអូស្ត្រាលីភាគខាងលិច
នៅថ្ងៃពុធ ទី២៦ ខែកក្កដា ក្រុមអាជ្ញាធរបានរាយការណ៍ថា ត្រីបាឡែនប្រភេទ Pilot រាប់សិបក្បាលងាប់ បន្ទាប់ពីជាប់គាំងនៅលើឆ្នេរមួយកន្លែង ក្នុងប្រទេសអូស្ត្រាលីភាគខាងលិច ។

ត្រីបាឡែនប្រភេទ Pilot ៥១ ក្បាលនេះ ជាសមាជិកនៃក្រុមត្រីជិត ១០០ ក្បាលដែលគេប្រទះឃើញនៅឆ្នេរ Cheynes ក្បែរទីក្រុង Albany កាលពីថ្ងៃអង្គារ ។

ទន្ទឹមនោះ ទីភ្នាក់ងារឧទ្យាន និងសត្វព្រៃរបស់រដ្ឋក៏កំពុងធ្វើការជាមួយអ្នកស្ម័គ្រចិត្តដើម្បីព្យាយាមជួយសង្គ្រោះត្រីបាឡែនចំនួន ៤៦ ក្បាលដែលនៅសល់ ដោយប្រើផែនការនាំពួកវាទៅកាន់ទឹកកាន់តែជ្រៅ ។

គួរបញ្ជាក់ថា ពេលនេះ ក្រុមអ្នកគ្រប់គ្រងឧប្បត្តិហេតុ កំពុងផ្តោតជាពិសេសលើការធានាសុវត្ថិភាពរបស់បុគ្គលិក និងអ្នកស្ម័គ្រចិត្ត ក៏ដូចជាសុខុមាលភាពរបស់ត្រីបាឡែនផងដែរ ៕

ប្រែសម្រួល៖ វារី
ប្រភព៖ CNA
ចុចអាន៖ ប្រទះឃើញវត្ថុមានតម្លៃជាងកន្លះលានដុល្លារ ក្នុងសាកសពត្រីបាឡែន នៅប្រទេសអេស្ប៉ាញ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា