ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក ប្រកាសអាសន្នអំពើភេរវកម្មប្រឆាំងរដ្ឋាភិបាល
ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (DHS) បានប្រកាសអាសន្នអំពីអំពើភេរវកម្មទូទាំងប្រទេសនៅថ្ងៃព្រហស្បតិ៍ទី២៨ខែមករានេះ ដោយលើកឡើងនូវការគំរាមកំហែងពីក្រុមជ្រុលនិយមក្នុងប្រទេសប្រឆាំងរដ្ឋាភិបាល ដែលជំទាស់ការកាន់តំណែងជាប្រធានាធិបតីរបស់លោក Joe Biden។

ការប្រកាសអាសន្ននេះបាននិយាយថា ក្រុមជ្រុលនិយមអាចធ្វើការវាយប្រហារប្រឆាំងនឹងមន្រ្តីជាប់ឆ្នោតនិងទីតាំងរដ្ឋាភិបាល បន្ទាប់ពីការវាយប្រហារដ៏សាហាវកាលពីថ្ងៃទី៦ខែមករាលើសភា ដោយអ្នកគាំទ្ររបស់អតីតប្រធានាធិបតី Donald Trump។
ព្រឹត្តិប័ត្រប្រព័ន្ធប្រឹក្សាប្រឆាំងភេរវកម្មជាតិបាននិយាយថា ការគំរាមកំហែងនៃការវាយប្រហារអាចបន្តកើតមានជាច្រើនសប្តាហ៍ទៀត បន្ទាប់ពីការឡើងកាន់តំណែងរបស់លោក Biden កាលពីថ្ងៃទី២០ខែមករានិងនៅពេលលោក Trump ប្រឈមនឹងការចោទប្រកាន់នៅក្នុងព្រឹទ្ធសភាចំពោះ “ការញុះញង់ឲ្យមានអំពើបះបោរ” ពាក់ព័ន្ធការវាយលុកលើវិមានកាពីតូល។

ក្រសួងបាននិយាយថា “ក្រសួងមិនមានព័ត៌មានណាមួយដើម្បីបង្ហាញពីផែនការជាក់លាក់និងគួរឲ្យទុកចិត្តបាននោះទេ”។
ក្រសួងបន្តថា “ទោះបីជាយ៉ាងណាក៏ដោយ កុបកម្មហិង្សានៅតែបន្តកើតមានក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយយើងនៅតែមានការព្រួយបារម្ភថា បុគ្គលដែលខកចិត្តចំពោះការផ្ទេរអំណាចរបស់រដ្ឋាភិបាលនិងការផ្លាស់ប្តូរប្រធានាធិបតី អាចបន្តប្រមូលផ្តុំមនោគមវិជ្ជាជាច្រើនទៀតដើម្បីញុះញង់ឬប្រព្រឹត្តិអំពើហិង្សា”។

ការព្រមាននេះបានកើតឡើងពីរថ្ងៃ បន្ទាប់ពីមន្ទីរបញ្ចកោណនិយាយថា កងទ័ពឆ្មាំជាតិរាប់ពាន់នាក់ដែលមកដល់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ពិធីស្បថឡើងកាន់អំណាចរបស់លោក Biden នឹងបន្តនៅក្នុងរដ្ឋធានីរហូតដល់ខែមីនា ដោយសារតែការស៊ើបការណ៍សម្ងាត់របស់ FBI ស្តីពីការគំរាមកំហែងដែលអាចកើតមានឡើង។
កាលពីថ្ងៃពុធ ក្រសួងយុត្តិធម៌និយាយថា ខ្លួនបានចាប់ខ្លួនមនុស្សជាង១៥០នាក់ពាក់ព័ន្ធការវាយប្រហារទៅលើវិមានកាពីតូលហើយកំពុងធ្វើការស៊ើបអង្កេតលើមនុស្សរាប់រយនាក់ទៀត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មេប៉ូលិសវិមានកាពីតូលចេញមុខសុំទោសចំពោះការបរាជ័យទប់ស្កាត់កុបកម្មថ្ងៃ ៦ មករា

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល