Connect with us

ព័ត៌មានអន្ដរជាតិ

វិមានក្រឹមឡាំង ប្រាប់កាលបរិច្ឆេទដែលលោក ពូទីន គ្រោងបំពេញទស្សន​កិច្ចនៅ ចិន

បានផុស

នៅ

ទីប្រឹក្សាគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំង លោក Yury Ushakov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន មានបំណងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងខែតុលា ស្របពេលជាមួយនឹងវេទិកា “ខ្សែក្រវាត់មួយ ផ្លូវមួយ” ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានលើកឡើងកាលពីពេលកន្លងមកផងដែរថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនោះ លោក ពូទីន រំពឹងនឹងពិភាក្សាអំពីប្រធានបទជាច្រើន រាប់ចាប់ពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រហូតដល់កិច្ចការអន្តរជាតិ ។

ទន្ទឹមនោះ លោក ស៊ី ជីនពីង ប្រធានាធិបតីចិនក៏បានអញ្ជើញមកទីក្រុងមូស្គូផងដែរកាលពីខែមីនា ហើយថែមទាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងផ្សេងទៀតជាមួយ “មិត្តជាទីស្រឡាញ់” គឺលោក ពូទីន ផងដែរ ។

ប្រទេសចិនបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់រុស្ស៊ី ចាប់តាំងពីដើមឆ្នាំមុនមក នៅពេលដែលទំនាក់ទំនងដ៏តានតឹងរបស់បស្ចិមលោកជាមួយទីក្រុងមូស្គូកំពុងធ្លាក់ចុះកាន់តែខ្លាំង ខណៈដែលលោក ពូទីន កំពុងរៀបចំបញ្ជូនកងកម្លាំងប្រដាប់អាវុធវាយសម្រុកចូលទៅក្នុងប្រទេសអ៊ុយក្រែន ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកចុងក្រោយបំផុតរបស់លោក ពូទីន ទៅកាន់ទីក្រុងប៉េកាំងបានកើតឡើង នៅមុនពេលដែលប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយនៅក្នុងជំនួបនោះលោក ពូទីន រួមជាមួយលោក ស៊ី បានប្រកាសភាពជាដៃគូ “គ្មានដែនកំណត់” ជាពិសេសភាគីទាំងពីរបានពង្រីកបន្ថែមចូលទៅក្នុងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងយោធា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Reuters

ចុចអាន ៖ មូលហេតុចម្បងចំនួន ២ ដែលធ្វើឲ្យ អ៊ុយក្រែន បរាជ័យវាយបកលើ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម