ព័ត៌មានអន្ដរជាតិ
ដោយសារចង់សងគុណភរិយា បុរស តៃវ៉ាន់ ចាយលុយខ្ទង់ម៉ឺនដុល្លារលើកុលាបធ្វើពីមាសសុទ្ធ ៩ ទង
ហាងមាសមួយនៅ Nantou នៃកោះតៃវ៉ាន់បាននិយាយថា ថ្មីៗនេះគាត់បានទទួលការងារសំខាន់មួយពីអតិថិជនដែលជាប្រធានក្រុមហ៊ុននៅតៃប៉ិ ហើយបានបញ្ជាទិញគ្រឿងអលង្ការមាសនិងប្រាក់ជាច្រើនឆ្នាំមកហើយ។ លើកនេះឲ្យផលិតផ្កាកុលាបពីមាសសុទ្ធ៩ ដុំ សរុប ២៥០,០០០ យន់ (៣៤,៩៥៥ដុល្លារ) ឯណោះ។

ចំណែកបុរសដែលជាអ្នកបញ្ជាទិញបាននិយាយថា ផ្កាកុលាបពណ៌មាសជានិមិត្តរូបនៃសេចក្ដីស្រឡាញ់ដ៏យូរអង្វែងសម្រាប់ភរិយា ហើយបញ្ជាក់ថាស្នេហារបស់ពួកគេនឹងស្ថិតស្ថេរជារៀងរហូត អរគុណដែលនាងនៅក្បែរគាត់ ជាដៃគូជីវិត បានធ្វើឲ្យគាត់ទទួលបានជោគជ័យក្នុងអាជីព ព្រោះចំណងមិត្តភាពរាប់ឆ្នាំមានតម្លៃជាងភួងផ្កាទៅទៀត។
យ៉ាងណាមិញ បន្ទាប់ពីផ្កាកុលាបពណ៌មាសទាំងប្រាំបួនត្រូវបានផលិតរួច ពួកគេបានទាក់ទងហាងរចនាផ្កាក្នុងស្រុក។ អ្នកគ្រប់គ្រងហាងគឺជាមិត្តភក្តិដើម្បីសុំឲ្យជួយក្នុងការវេចខ្ចប់ តុបតែងដោយក្រដាសពណ៌ស្វាយ និងខ្សែបូមាសហើយការប្រគល់ត្រូវបានបញ្ចប់នៅថ្ងៃដដែលដោយជោគជ័យ។
អ្នកគ្រប់គ្រងហាងផ្កានិយាយថា នាងមានការភ្ញាក់ផ្អើលនៅពេលទទួលបានការបញ្ជាទិញនៅរសៀលថ្ងៃនោះ។ ព្រោះហាងមិនដែលរៀបចំភួងជារបៀប Rose of Gold ទេ ព្រោះវាត្រូវការពេលវេលាដើម្បីវាយតម្លៃ និងធ្វើការសម្រេចចិត្តលម្អិត។ លើសពីនេះ វាត្រូវចំណាយពេលជិតមួយម៉ោងដើម្បីខ្ចប់ដោយយកចិត្តទុកដាក់និងភាពម៉ត់ចត់បំផុត ហើយក៏ជាភួងថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រផងដែរ។
អ្នកគ្រប់គ្រងហាងក៏បាននិយាយបន្ថែមទៀតថា “កាលពីមុន ខ្ញុំបានជួបអតិថិជនច្នៃប្រឌិតជាច្រើន។ ខ្ញុំបានទទួលការកុម្ម៉ង់ ២៥,០០០ ភួងធ្វើពីនំប៊ីសស្ទីន ភួងឈុតធំជាង១៥០ សង់ទីម៉ែត្រ និងភួងពីស្រោមអនាម័យ ហើយឥឡូវនេះហាងបានដោះសោភួងមាស ខ្ញុំអាចនិយាយបានតែប៉ុណ្ណឹងថា កុលាបមាសនេះមិនធម្មតាទេ”៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរស ចិន ម្នាក់ អង្គុយផឹកកាហ្វេក្នុងហាង ត្រូវស្លាបកង្ហារធ្លាក់ចំក្បាលភ្លាមៗ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល