Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់មេឌីទែរ៉ាណេ ​សម្លាប់​មនុស្ស​ជាង​ ៤០​នាក់

បានផុស

នៅ

មនុស្សជាង ៤០ នាក់ដែលភាគច្រើនគឺនៅក្នុងប្រទេសអាល់ហ្សេរីបានស្លាប់ ដោយសារភ្លើងឆេះព្រៃនៅតំបន់មេឌីទែរ៉ាណេ ដែលគំរាមកំហែងដល់ភូមិនិងរមណីយដ្ឋាននានា ខណៈមនុស្សរាប់ម៉ឺននាក់ក៏ត្រូវបានជម្លៀសចេញផងដែរ ។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ ប្រទេសក្រិក ​កំពុង​រៀបចំ​ជើងហោះហើរ​ជម្លៀស​បន្ថែមទៀតចេញ​ពី​ទីក្រុង Rhodes ខណៈ​ក៏មានភ្លើង​​ឆេះ​សន្ធោសន្ធៅ​លើ​កោះ Corfu និង Evia ផងដែរ ។

រលកកម្តៅនាពេលបច្ចុប្បន្ន មិនបង្ហាញសញ្ញានៃការថមថយនោះទេ ដោយសីតុណ្ហភាព ត្រូវបានគេរំពឹងថា នឹងកើនឡើងលើស៤៤អង្សាសេ នៅផ្នែកខ្លះនៃប្រទេសក្រិក។

គិតត្រឹមពេលនេះ ចំនួនអ្នកស្លាប់ច្រើនបំផុត គឺនៅក្នុងប្រទេសអាល់ហ្សេរី ដោយនៅទីនោះ ជនរងគ្រោះចំនួន៣៤នាក់ រួមមានទាហាន១០នាក់ផងដែរ ត្រូវបានឡោមព័ទ្ធដោយអណ្តាតភ្លើងក្នុងអំឡុងពេលជម្លៀសមនុស្សនៅក្នុងខេត្តឆ្នេរសមុទ្រ Bejaia។ Bejaia គឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ ពោលគឺមានមនុស្សស្លាប់រហូតដល់ទៅ២៣នាក់។

(រូបថត៖ Yahoo)

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរអាល់ហ្សេរីអះអាងថា ៨០% នៃភ្លើង ត្រូវបានពន្លត់ចាប់តាំងពីថ្ងៃអាទិត្យមកម្ល៉េះ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងពន្លត់ទ្រង់ទ្រាយធំនៅតែបន្ត ដោយមានការចូលរួមពីសំណាក់ក្រុមការងារប្រហែល៨០០០នាក់ រថយន្តពន្លត់អគ្គិភ័យរាប់រយគ្រឿង និងយន្តហោះមួយចំនួន។

ភ្លើង ក៏បានឆាបឆេះផងដែរនៅក្នុងប្រទេសជិតខាង ទុយនីស៊ី ជាកន្លែងមនុស្ស៣០០នាក់ត្រូវជម្លៀសចេញពីភូមិ Melloula។

ដោយឡែក នៅលើកោះ Evia ភាគខាងជើងទីក្រុង អាថែន ភីឡុតពីរនាក់ត្រូវបាត់បង់ជីវិត នៅពេលយន្តហោះពន្លត់អគ្គិភ័យ Canadair ធ្លាក់ចូលជ្រោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ គ្រោះធម្មជាតិ២ខុសគ្នា វាយប្រហារអឺរ៉ុប៖ ភាគខាងត្បូងជួបរលកកម្តៅ ភាគខាងជើងមានព្យុះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម