ព័ត៌មានអន្ដរជាតិ
កងទ័ពនីហ្សេរ ប្រកាសធ្វើរដ្ឋប្រហារ តាមកញ្ចក់ទូរទស្សន៍ជាតិ
ក្រុមកងទ័ព បានបង្ហាញខ្លួនក្នុងទូរទស្សន៍ជាតិរបស់ប្រទេសនីហ្សេរ ហើយប្រកាសថា ពួកគេបានធ្វើរដ្ឋប្រហារ។

កងទ័ពនិយាយថា ពួកគេបានរំលាយរដ្ឋធម្មនុញ្ញ ព្យួរស្ថាប័នទាំងអស់ និងបិទព្រំដែនរបស់ប្រទេសអាហ្វ្រិកខាងលិចមួយនេះ។
សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពីប្រធានាធិបតីនីហ្សេរ លោក Mohamed Bazoum ត្រូវបានកងទ័ពមកពីស្ថាប័នឆ្មាំប្រធានាធិបតី ឃុំខ្លួនចាប់តាំងពីព្រឹកថ្ងៃពុធ។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបង្ហាញពី ការគាំទ្រឥតងាករេរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះលោក Bazoum។
ស្របពេលជាមួយគ្នានោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏លើកឡើងដែរថា លោកបាននិយាយជាមួយប្រធានាធិបតី និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងពីអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា លោក Bazoum គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រទេសលោកខាងលិច ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឥស្លាមនៅតំបន់អាហ្វ្រិកខាងលិច៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ខ្មាន់កាំភ្លើងចូលប្លន់សម្លាប់អ្នកភូមិ១៣៧នាក់នៅប្រទេស នីហ្សេរ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៧ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់