ព័ត៌មានអន្ដរជាតិ
ព្យុះទីហ្វុង Doksuri ធ្វើឲ្យភាគខាងជើងវៀតណាម ក្តៅខ្លាំង
ថ្វីបើព្យុះទីហ្វុង Doksuri វាយប្រហារចំវៀតណាមខ្លាំងក៏ដោយ ប៉ុន្តែវាកំពុងបង្កើតលំនាំខ្យល់ ដែលបណ្តាលឲ្យសីតុណ្ហភាពនៅភាគខាងជើង និងកណ្តាលប្រទេសនេះ កើនឡើងខ្ពស់ផងដែរ ។

បើយោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករឧតុនិយមបានឲ្យដឹងថា ក្នុងរយៈពេល ៥ ថ្ងៃកន្លងមកនេះ ប្រទេសវៀតណាមភាគខាងជើង បានជួបប្រទះសីតុណ្ហភាពពេលថ្ងៃដ៏អាក្រក់ ពោលគឺចន្លោះពី ៣៥ ទៅ ៣៨ អង្សាសេ ចំណែកនៅពេលយប់ សីតុណ្ហភាពនៅតែរក្សាប្រហែល ៣០ អង្សាសេ ខណៈកម្រិតសំណើម ធ្លាក់ចុះដល់ប្រហែល ៥០ ទៅ ៥៥ ភាគរយ ។
ទន្ទឹមនោះ ទីក្រុងហាណូយ គឺជាកន្លែងក្តៅបំផុតនៅភាគខាងជើងប្រទេសវៀតណាម ដោយស្ថានីយ៍អាកាសធាតុមួយចំនួន បានកត់ត្រាសីតុណ្ហភាព ៣៨ អង្សាសេកាលពីថ្ងៃអង្គារ ខណៈសីតុណ្ហភាពស្រដៀងគ្នានេះ ក៏ត្រូវបានកត់ត្រានៅទីក្រុងហាណូយផងដែរ កាលពីថ្ងៃពុធ ។
លោក Nguyen Van Huong ប្រធាននាយកដ្ឋានព្យាករអាកាសធាតុ បាននិយាយថា កម្តៅសាយភាយដែលលាតសន្ធឹងហួសពីកន្លែងរងផលប៉ះពាល់ នៅតាមតំបន់សម្ពាធទាបនាភាគខាងលិច គឺដោយសារតែឥទ្ធិពលនៃព្យុះទីហ្វុង Doksuri ដែលបានបោកបក់ខេត្តភាគខាងជើងប្រទេសហ្វីលីពីនកាលពីថ្ងៃពុធ ហើយមនុស្សយ៉ាងតិច ៦ នាក់បានស្លាប់ និងរាប់ម៉ឺននាក់ផ្សេងទៀតផ្លាស់ទីលំនៅ នៅទីនោះ ។
ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពអាកាសធាតុបច្ចុប្បន្ន ត្រូវបានគេរំពឹងថានឹងមានភាពប្រសើរឡើងវិញ ចាប់ពីថ្ងៃសុក្រទៅ នៅពេលព្យុះទីហ្វុងនេះ ខិតទៅជិតឆ្នេរសមុទ្រចិន ដែលបណ្តាលឲ្យឥទ្ធិពលខ្យល់ចុះខ្សោយ និងបន្ថយកម្តៅ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ព្យុះកំណាច Doksuri សម្លាប់មនុស្សនៅ ហ្វីលីពីន មុនពេលបោះពួយទៅកោះតៃវ៉ាន់ និងប្រទេសចិន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ