Connect with us

ព័ត៌មានអន្ដរជាតិ

អតីតតារាថៃ បង្ហាញមូលហេតុពិតដែលគណបក្សផ្សេងទៀត មិនចង់ធ្វើការជាមួយលោក ភីថា

បានផុស

នៅ

អតីតតារាសម្ដែងដ៏ល្បីរន្ទឺនិងជាពិធីករលោក Paul Pattarapol Silapajarn បច្ចុប្បន្ន​កំពុងសាង​ឈ្មោះ​លើ​​មុខ​ជំនួញផ្ទាល់ខ្លួន ​ដោយមិនសូវ​លេចមុខ​លើ​វិស័យ​សិល្បៈ​ដូចពី​មុនទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នានោះ ទស្សនិកជនតែងឃើញ​តួឯកប្រុសក្នុងរឿង “សិលា​មន្នី” រូបនេះជារឿយ​តែង​លើកឡើង​អំពី​រឿង​រ៉ាវ​នយោបាយ​ក្នុង​ប្រទេសថៃ ខណៈពេលដែលនាថ្មីៗ លោក​បាន​ធ្វើការ​ស្ទង់មតិ​សួរ​សាធារណជនលើ​បណ្ដាញ​អ៊ីនធឺណិត។ ក្នុងនោះលោក​​លើកជាសំណួរមួយលើ​ប្រធានបទ “តើ​អ្នកគិតថាហេតុផល​ពិត” ដែល​គណបក្សផ្សេង​ទៀត​និយាយ​ថា មិនចង់ធ្វើការជាមួយ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​ដោយសារអ្វី ហើយបាន​ផ្តល់ជម្រើស២ឲ្យមហាជនផងដែរ។

មាត្រា.១១២​ (ព្រហ្មទណ្ឌ ឬច្បាប់ប្រមាថព្រះមហាក្សត្រ)

វាពិបាកក្នុងការបន្លំ​ ឬពិបាកធ្វើអំបើពុករលួយ

យ៉ាងណាមិញ បន្ទាប់ពី​ស្ទង់មតិមិនបានប៉ុន្មាន​សារព័ត៌មាន Thai News បានពិនិត្យចុងក្រោយនៅម៉ោង ១១:០០ ដោយ​រកឃើញថា មាន​មនុស្សជាង ៤៣,៨៨៩ នាក់ដែលឆ្លើយការស្ទង់មតិ ហើយលទ្ធផល​នៃការស្ទង់មតិ​មានដូចខាងក្រោម។

មាត្រា.១១២ ចំនួន ២ភាគរយ

វាពិបាកក្នុងការបន្លំឬពិបាកធ្វើអំបើពុករលួយ ៩៨ភាគរយ

ដោយឡែក​លោក Wiroj Lakkhanaadisorn សមាជិក​សភា​នៃ​គណបក្ស​ចលនាឆ្ពោះទៅមុខ បានបង្ហោះការស្ទង់មតិរបស់​អតីតតារាសម្ដែងនាឆ្នាំ២០០០រូបនេះ​នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនដោយបញ្ជាក់ថា “អ្នកអាចបោះឆ្នោត និងបញ្ចេញមតិ​នៅលើ Twitter របស់ Paul” ។ រួមជាមួយនឹងសេចក្តីថ្លែងការណ៍បន្ថែមថា “ខ្ញុំគិតថាការស្ទង់មតិនេះ អាចផ្តល់ចម្លើយបឋមបានល្អណាស់ មូលហេតុពិតដែលគណបក្សនយោបាយមួយចំនួនអះអាង មិនអាចធ្វើការជាមួយលោកភីថា ប្រហែលជាដោយសារតែ បើ​មាន​បក្ស​ឆ្ងាយ​ក្នុង​ខុទ្ទកាល័យ​ពិបាក​រក​អំពើពុករលួយ។ ចំណែក​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​១១២ ប្រហែល​គ្រាន់​តែ​ជា​ការ​ដក​របប​រាជានិយម​។ វា​គ្រាន់​តែ​ជា​លេស​ប៉ុណ្ណោះ”!

យ៉ាង​ណា​ក៏​ដោយ នេះគ្រាន់តែជាស្ទង់មតិលើបណ្ដាញអ៉ិនធើណេតក្នុងប្រទេសថៃរបស់អតីតតារាសម្ដែងប្រុស Paul តែប៉ុណ្ណោះ! ចំពោះបញ្ហាជាក់ស្ដែងបន្តយ៉ាងណាទៀត មហាជនមានតែរង់ចាំមើលលទ្ធផលក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ដែល​គ្រោង​ធ្វើ​នៅថ្ងៃនេះ៕

ប្រែសម្រួល៖​ សាង​ ស្រីល័ក្ខ

ប្រភព៖tnews

ចុចអាន៖កូនស្រីលោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីថ្ងៃដែលឪពុកនឹងត្រឡប់ចូលស្រុក​វិញ

ចុចអាន៖អ្នកគាំទ្រលោក Pita គប់ម្សៅកណ្ដាលមុខសមាជិកសភារបស់លោក Prayuth ហើយថា បក្សភឿថៃភ្លេចរដ្ឋប្រហារហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម