ព័ត៌មានអន្ដរជាតិ
ប្រធានសភា ថៃ ព្រមានសមាជិកសភាកុំលក់ឧត្តមគតិប្រឆាំងម្ចាស់ឆ្នោត និងប្រែខ្លួនទៅជា “ពស់វែក”
ប្រធានសភាលោកថៃលោក Wan Muhamad Noor Matha បានព្រមានដល់សមាជិកសភាកុំឲ្យលក់ឧត្តមគិតខ្លួនឯង ហើយប្រឆាំងនឹងទំនុកចិត្តរបស់ម្ចាស់ឆ្នោត ជាពិសេសសូមកុំក្លាយខ្លួនទៅជា “ពស់វែក” នៅក្នុងសភា ។

លោក Wan Muhamad បានប្រាប់សមាជិកសភាថា ប្រជាពលរដ្ឋគឺជាម្ចាស់អំណាច និងជាម្ចាស់ឆ្នោតពិតប្រាកដ ហើយវាជាកំហុសដែលសមាជិកសភាគិតថា អ្នកបោះឆ្នោត គ្រាន់តែទៅគូសសន្លឹកឆ្នោតឲ្យអ្នកតំណាងរបស់ពួកគេ រួចហើយក៏អស់សិទ្ធិទៅវិញ នោះជាការយល់ខុសទាំងស្រុងហើយនៃគោលការណ៍ប្រជាធិបតេយ្យ ។
ប្រធានសភាវ័យ ៧៩ ឆ្នាំរូបនេះបានកត់សម្គាល់ថា សមាជិកសភាដែលតែងតែពិគ្រោះជាមួយក្រុមការងាររបស់ពួកគេ កម្រនឹងប្រព្រឹត្តខុសក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេក្នុងនាមជាសមាជិកសភាខ្លាំងណាស់ ប៉ុន្តែអ្វីៗប្រែផ្ទុយស្រឡះក្រោយការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភា ។

លោក Wan Muhamad បានបន្ថែមថា សមាជិកសភាគួរតែរក្សាការផ្តោតអារម្មណ៍ និងលះបង់ខ្លួនឯងចំពោះការងារសភារបស់ពួកគេ ហើយកុំបាត់បង់ទំនុកចិត្តក្នុងការចូលរួមក្នុងកិច្ចប្រជុំសភានាពេលក្រោយ ។ ជាក់ស្ដែងសមាជិកសភាមួយចំនួនមិនបានចូលរួមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនោះទេ ដោយសារតែពួកគេបានលក់ឧត្តមគិតខ្លួនឯង និងក្លាយខ្លួនទៅជា “ពស់វែក” ទៅហើយ ។
ជាចុងក្រោយ ប្រធានសភាថៃរូបនេះបានបញ្ជាក់ថា ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញនឹងមិនធ្វើឲ្យប្រទេសមានភាពប្រសើរឡើងនោះទេ ប៉ុន្តែយើងត្រូវតែដោះស្រាយវាជាមួយលទ្ធិប្រជាធិបតេយ្យ រួមនឹងការកែប្រែប្រព័ន្ធសភាក្នុងរយៈពេល ៤ ឆ្នាំដ៏អាក្រក់កន្លងមកនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ តើសំណុំរឿងអ្វីខ្លះដែលលោក ថាក់ស៊ីន ប្រឈមជាប់ពន្ធនាគារ ១២ ឆ្នាំ ពេលត្រឡប់ចូលស្រុកវិញ?

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២១ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន