Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសប៉េរូ ប្រកាសអាសន្នសុខភាព ដោយសារជំងឺ ដែលបណ្តាលឲ្យខ្វិន

បានផុស

នៅ

ប្រទេសប៉េរូ កំពុងរងគ្រោះដោយរលកដ៏អាថ៌កំបាំងនៃជំងឺដែលបណ្តាលឲ្យខ្វិន ជាហេតុជំរុញឲ្យមានការប្រកាសអាសន្នសុខភាពថ្នាក់ជាតិ។

(រូបថត៖ Shutterstock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីដើមឆ្នាំមក​ ជំងឺ Guillain-Barré Syndrome (GBS) ចំនួន២៣១ករណីត្រូវបានកត់ត្រា ដោយក្នុងនោះមានជាងពាក់កណ្តាល បានកើតឡើងនារយៈពេល៥សប្តាហ៍គិតចាប់ពីដើមខែមិថុនា ដល់ពាក់កណ្តាលខែកក្កដា។

អ្នកជំងឺភាគច្រើនជួបប្រទះនូវទម្រង់វិវឌ្ឍន៍នៃភាពខ្វិន ដែលចាប់ផ្តើមនៅជើង រួចរាលដាលបន្តិចម្តងៗឡើងទៅដល់ដងខ្លួន និងផ្នែកខាងលើ។

រោគសញ្ញានៃជំងឺនេះគឺឈឺចុកចាប់ពេញរាងកាយ ហើយឈានដល់កម្រិតធ្ងន់ធ្ងរក្នុងរយៈពេល៤សប្តាហ៍។ មនុស្សប្រុសអាយុ៣០ឡើង គឺងាយរងគ្រោះដោយសារជំងឺនេះណាស់។

(រូបថត៖ Shutterstock)

មន្ត្រីសុខាភិបាលប៉េរូ បានយកសំណាកអ្នកជំងឺទៅពិនិត្យ ដោយរកឃើញបាក់តេរីមួយប្រភេទឈ្មោះ Campylobacter jejuni ដែលជាទូទៅមាននៅក្នុងអាហារនិងទឹកកខ្វក់។

ថ្វីបើ GBS អាចធ្វើឲ្យពិការក៏ពិតមែនប៉ុន្តែ វាកម្របណ្តាលឲ្យស្លាប់ណាស់ ហើយក៏មិនឆ្លងរវាងមនុស្សនិងមនុស្សដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ទាំងរដ្ឋាភិបាលប៉េរូ និងអង្គការសុខភាពពិភពលោក ឬអង្គការសុខភាព Pan American មិនរឹតបន្តឹងការធ្វើដំណើរណាមួយឡើយ ជុំវិញការផ្ទុះមេរោគ GBS នេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៤៨ នាទីutes មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៥៨ នាទីutes មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង១ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

Sokha Hotels

ព័ត៌មានពេញនិយម