ព័ត៌មានអន្ដរជាតិ
បារាំង ប្រកាសបង្កើនវត្តមានយោធា នៅតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក
ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែកក្កដាថា ប្រទេសបារាំង នឹងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយបញ្ជូនយោធាចំនួន ២០០ នាក់បន្ថែមទៀតទៅទីនោះ។

អំឡុងដំណើរទស្សនកិច្ចទៅកាន់កោះវ៉ានូអាទូ លោក Macron និយាយថា “យុទ្ធសាស្ត្ររបស់យើងនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺផ្អែកលើការចូលរួមផ្នែកការទូតនិងយោធា។ បុគ្គលិកយោធា ២០០ នាក់ទៀត នឹងត្រូវបញ្ជូនទៅ ហើយទឹកប្រាក់១៥០លានអឺរ៉ូ (១៦៣លានដុល្លារ) នឹងត្រូវបានបែងចែក សម្រាប់កងទ័ពរបស់យើងនៅទីនេះ”។
មុនដល់ទៅកោះវ៉ានូអាទូ លោក Macron ក៏បានទៅទស្សនកិច្ចទឹកដីបារាំងនៅក្រៅប្រទេសគឺ New Caledonia រយៈពេល៣ថ្ងៃផងដែរកាលពីថ្ងៃចន្ទ។
លោក Macron បានកត់សម្គាល់ថា នៅក្រោមវិក្កយបត្រ “កម្មវិធីយោធា” របស់ខ្លួន ប្រទេសបារាំងគ្រោងនឹងវិនិយោគលើឧបករណ៍យោធា និងកម្លាំងមនុស្សនៅ New Caledonia ហើយ ទឹកប្រាក់រាប់លានអឺរ៉ូ នឹងត្រូវបែងចែកសម្រាប់ការអភិវឌ្ឍក្នុងតំបន់ នារយៈពេល៥ឆ្នាំខាងមុខ។
គួរបញ្ជាក់ថា ថវិកាការពារជាតិប្រចាំឆ្នាំរបស់បារាំង ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនសរុបជាង៤៥ពាន់លានអឺរ៉ូក្នុងឆ្នាំ២០២៣ ហើយបន្ទាប់មកបន្ថែមប្រហែល៣ពាន់លានអឺរ៉ូពីលើនោះជារៀងរាល់ឆ្នាំ ត្រឹមឆ្នាំ២០២៧ និងបន្ថែម៤.៣ពាន់លានអឺរ៉ូពីលើនោះទៀត ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០២៨ទៅ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ប្រទេសកំពុងផ្ទុះបាតុកម្មធ្ងន់ធ្ងរ តែលោក Macron បែរជារាំធ្វើព្រងើយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ