ព័ត៌មានអន្ដរជាតិ
អាមេរិក ចំណាយលើអ៊ុយក្រែន ១ឆ្នាំ ច្រើនជាងចំណាយនៅអាហ្វហ្គានីស្ថាន ១២ឆ្នាំទៅទៀត
ក្នុងមួយឆ្នាំ សហរដ្ឋអាមេរិក បានចំណាយប្រាក់ឲ្យអ៊ុយក្រែន ច្រើនជាងការដែលខ្លួនចំណាយក្នុងអំឡុងយុទ្ធនាការ១២ឆ្នាំនៅអាហ្វហ្គានីស្ថានទៅទៀត ហើយត្រឹមនៅចុងឆ្នាំ២០២៣ ចំនួនជំនួយសរុបសម្រាប់ទីក្រុងកៀវ នឹងកើនលើសពីមូលនិធិ Marshall Plan ទាំងមូល បន្ទាប់ពីសង្គ្រាមលោកលើកទីពីរទៅទៀត។ នេះបើតាមការបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែកក្កដាពី អគ្គអធិការពិសេសសម្រាប់ការកសាងអាហ្វហ្គានីស្ថានឡើងវិញ ( SIGAR) លោក John Sopko។

លោក Sopko បានបន្ថែមថា សហរដ្ឋអាមេរិក បានចំណាយអស់ទឹកប្រាក់ប្រហែល៣៧៥លានដុល្លារ ក្នុងមួយខែសម្រាប់ជំនួយសន្តិសុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈរដ្ឋបាលលោក ចូ បៃដិន កំពុងចំណាយប្រហែល២.៥ពាន់លានដុល្លារក្នុងមួយខែ សម្រាប់ជំនួយសន្តិសុខក្នុងប្រទេសអ៊ុយក្រែន។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយក្នុងទំហំទឹកប្រាក់ជាង៧៥ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២មក។ ផ្នែកសំខាន់ ឬជិត៥០ពាន់លានដុល្លារ ត្រូវបានចំណាយលើសព្វាវុធ និងឧបករណ៍យោធាដែលពាក់ព័ន្ធ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ អាមេរិក ផ្តល់ដ្រូនឈ្លបយកការណ៍ “ឪម៉ាល់ខ្មៅ” ឲ្យអ៊ុយក្រែន ជាលើកដំបូង ក្នុងជំនួយថ្មី ៤០០លានដុល្លារ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ