ព័ត៌មានអន្ដរជាតិ
បក្សភឿថៃ សង្ឃឹមរកបាននាយករដ្ឋមន្ត្រីថ្មី និងបង្កើត “រដ្ឋាភិបាលប្រជាធិបតេយ្យ” តាមការគ្រោងទុក
ឥស្សរជនជាន់ខ្ពស់មួយរូបនៅក្នុងគណបក្សភឿថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃនឹងរកបាននាយករដ្ឋមន្ត្រីទី ៣០ និងបង្កើត “រដ្ឋាភិបាលប្រជាធិបតេយ្យ” តាមការគ្រោងទុកនៅក្នុងខែសីហា ។

លោក Songkram Kitlertpairoj សមាជិកសភាបក្សរបស់បក្សភឿថៃ បានលើកឡើងថា គណបក្សរបស់លោក និងដៃគូផ្សេងទៀតនៅក្នុងក្រុមចម្រុះទាំង ៨ “គាំទ្រលទ្ធិប្រជាធិបតេយ្យ” ហើយពួកយើងក៏កំពុងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃនៅក្នុងខែសីហានេះផងដែរ ។
លោក Songkram បញ្ជាក់ថា “រឿងនេះនឹងអនុញ្ញាតឲ្យប្រទេសរបស់យើង បន្តដំណើរនាវាឆ្ពោះទៅមុខរកគោលដៅច្បាស់លាស់ បន្ទាប់ពីយើងមិនដឹងទៅកន្លែងណាអស់រយៈពេល ៩ ឆ្នាំមកនេះ ។ ខ្ញុំជឿថា រដ្ឋាភិបាលថ្មីដែលនឹងត្រូវបានបង្កើតឡើង នឹងទទួលបាននូវទំនុកចិត្តពីសហគមន៍អន្តរជាតិ ហើយវាក៏ជាការល្អសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសថៃផងដែរ” ។

លោកក៏បន្ថែមផងដែរថា រាល់គោលនយោបាយដែលបក្សភឿថៃដាក់ចេញរួមគ្នាជាមួយគណបក្សចម្រុះទាំង ៨ ក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភា នឹងត្រូវអនុវត្តដើម្បីភាពប្រសើរឡើងនៃសុខុមាលភាពរបស់ប្រជាជន និងវឌ្ឍនភាពប្រទេស ។
ទន្ទឹមនោះ លោក Songkram ក៏បាននិយាយសំដៅទៅដល់រដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ផងដែរថា រដ្ឋាភិបាលប្រជាធិបតេយ្យពិតជានឹងនាំប្រជាជនថៃឲ្យរួចផុតពីភាពក្រីក្រអស់រយៈពេលជាច្រើនឆ្នាំ ក្រោមការដឹកនាំរបស់លោក ប្រាយុទ្ធ ។
គួរបញ្ជាក់ថា គណបក្សភឿថៃត្រៀមនឹងតែងតាំងបេក្ខជននាយករដ្ឋមន្ត្រីជំនួសគណបក្សចលនាឆ្ពោះទៅមុខ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មី បន្ទាប់ពីមេដឹកនាំ និងបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់គឺលោក Pita Limjaroenrat រងបរាជ័យក្នុងការទទួលបានសំឡេងគាំទ្រភាគច្រើនពីសមាជិកសភាដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ ប្រធានសភា ថៃ ព្រមានសមាជិកសភាកុំលក់ឧត្តមគតិប្រឆាំងម្ចាស់ឆ្នោត និងប្រែខ្លួនទៅជា “ពស់វែក”

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ