ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ាចាក់វ៉ាក់សាំងកូវីដដំបូងដល់បុគ្គលិកសុខាភិបាល
បុគ្គលិកសុខាភិបាលនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃពុធ ទី២៧ ខែមករា បានក្លាយជាមនុស្សដំបូងគេនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ពោលរយៈពេល ៥ ថ្ងៃ បន្ទាប់ពីវ៉ាក់សាំងដំបូងត្រូវបានចែកចាយពីប្រទេសឥណ្ឌា ។

បុគ្គលិកប្រហែល ១០០ នាក់ត្រូវបានចាក់វ៉ាក់សាំងកាលពីថ្ងៃពុធនៅឯមជ្ឈមណ្ឌលព្យាបាល Ayeyarwaddy COVID-19 ក្នុងទីក្រុងយ៉ាំងហ្គោនដែលជាទីក្រុងធំបំផុតរបស់ប្រទេស ។ វាត្រូវបានគេបង្កើតឡើងកាលពីខែកញ្ញាឆ្នាំទៅដោយមានគ្រែចំនួន ១,០០០ សម្រាប់អ្នកជំងឺដែលមានផ្ទុកជំងឺកូវីដ ១៩ ហើយក្រោយមកក៏បានក្លាយជាមជ្ឈមណ្ឌលធ្វើតេស្តផងដែរ ។

ទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំមីយ៉ាន់ម៉ាបានប្រកាសកាលពីសប្តាហ៍មុនថា បុគ្គលិកសុខាភិបាលជួរមុខនឹងទទួលបានអាទិភាពសម្រាប់ការចាក់វ៉ាក់សាំងដែលបង្កើតដោយសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុនឱសថ AstraZeneca ។ ប្រទេសឥណ្ឌាដែលផលិតវ៉ាក់សាំងក្រោមអាជ្ញាប័ណ្ណក្រុមហ៊ុនខាងលើបានបរិច្ចាគចំនួន ១.៥ លានដូសដល់មីយ៉ាន់ម៉ាដែលគ្រប់គ្រាន់សម្រាប់ប្រជាជន ៧៥០,០០០ នាក់ ។

ទន្ទឹមនោះលោកស្រី ស៊ូជី ក៏បានសង្កេតមើលការចាក់វ៉ាក់សាំងនៅឯមន្ទីរពេទ្យមួយក្នុងរដ្ឋធានីណៃពិដោ ហើយបានប្រាប់អ្នកយកព័ត៌មានថា យុទ្ធនាការចាក់ថ្នាំបង្ការរោគត្រូវតែដំណើរការដោយយកចិត្តទុកដាក់ ពីព្រោះរដ្ឋាភិបាលមិនមានការផ្គត់ផ្គង់គ្រប់គ្រាន់ដែលខ្លួនត្រូវការនោះទេ ។ លោកស្រីបាននិយាយថា ប្រជាជននឹងត្រូវបានត្រួតពិនិត្យសម្រាប់ផលប៉ះពាល់ និងត្រូវបានចេញវិញ្ញាបនបត្រដែលពួកគេបានចាក់វ៉ាក់សាំង ។

បន្ថែមពីនេះលោកស្រី ស៊ូជី អាយុ ៧៥ ឆ្នាំរំពឹងថានឹងទទួលការចាក់វ៉ាក់សាំងនៅថ្ងៃព្រហស្បតិ៍នេះ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសមីយ៉ាន់ម៉ាមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១៣៨,៨០២ ករណី និងមានអ្នកស្លាប់ចំនួន ៣,០៨៩ នាក់ ខណៈអ្នកជាសះស្បើយមាន ១២៣,១៧០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវន្ត
ប្រភព ៖ CNA
ចុចអាន ៖ កងទ័ពមីយ៉ាន់ម៉ាព្រមានពីជម្រើសធ្វើរដ្ឋប្រហារដើម្បីតវ៉ាការលួចបន្លំក្នុងការបោះឆ្នោត
ចុចអាន ៖ សមាជិកសភាជាប់ឆ្នោតថ្មីនៃបក្សកាន់អំណាចរបស់មីយ៉ាន់ម៉ា ត្រូវបានបាញ់សម្លាប់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ