ព័ត៌មានអន្ដរជាតិ
សិង្ហបុរី ប្រហារជីវិតស្ត្រីម្នាក់ ពីបទជួញដូរគ្រឿងញៀន
ប្រទេសសិង្ហបុរីកាលពីថ្ងៃសុក្រទី២៨ខែកក្កដា បានព្យួរ.កអ្នកទោសស្រីម្នាក់ ដែលត្រូវបានកាត់ទោសក្នុងឆ្នាំ២០១៨ ពីបទជួញដូរថ្នាំញៀនហេរ៉ូអ៊ីនចំនួន៣០ក្រាមចូលប្រទេស ដោយនេះជាករណីដំបូងហើយ ដែលស្ត្រីត្រូវបានប្រហារជីវិតនៅក្នុងប្រទេសអាស៊ីមួយនេះ នារយៈពេលជិត២ទសវត្សរ៍ចុងក្រោយ។

ការិយាល័យគ្រឿងញៀនកណ្តាលរបស់ប្រទេសបាននិយាយថា ស្ត្រីជនជាតិសិង្ហបុរីអាយុ ៤៥ ឆ្នាំឈ្មោះ Saridewi Djamani ត្រូវបានប្រហារជីវិតកាលពីថ្ងៃសុក្រ។ នាងគឺជាអ្នកទោសស្ត្រីដំបូងដែលត្រូវបានសម្លាប់ ចាប់តាំងពីស្ត្រីអាយុ៣៦ឆ្នាំម្នាក់ ត្រូវបានប្រហារជីវិតក្នុងឆ្នាំ២០០៤ ពីបទជួញដូរគ្រឿងញៀនដូចគ្នានេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Chiara Sangiorgio អ្នកឯកទេសលើកំណែទម្រង់ទោសប្រហារជីវិត សម្រាប់អង្គការលើកលែងទោសអន្តរជាតិ បានហៅការប្រហារជីវិតនេះថា “ខុសច្បាប់” ហើយនិយាយថា វាបង្ហាញពីការមិនយកចិត្តទុកដាក់ និងសោកនាដកម្មលើកង្វះខាតទាំងស្រុងនៃកំណែទម្រង់ទោសប្រហារជីវិតនៅក្នុងប្រទេសសិង្ហបុរី។ អាជ្ញាធរសិង្ហបុរីនៅតែបន្តបំពានច្បាប់និងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។
គួរបញ្ជាក់ថា ការសម្លាប់ Saridewi គឺជាការប្រហារជីវិតលើកទី១៥ហើយ ចាប់តាំងពីប្រទេសសិង្ហបុរី បានចាប់ផ្តើមទោសប្រហារជីវិតឡើងវិញក្នុងខែមីនាឆ្នាំ២០២២ បន្ទាប់ពីការអនុវត្តទោសនេះត្រូវបានផ្អាកអស់រយៈពេល២ឆ្នាំ អំឡុងពេលជំងឺរាតត្បាតកូវីដ១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ