Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden ត្រូវទទួលមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង សម្រាប់កិច្ចប្រជុំកំពូល នៅថ្ងៃទី១៨ ខែសីហា

បានផុស

នៅ

សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol សម្រាប់កិច្ចប្រជុំកំពូលត្រីភាគីនៅឯ Camp David ក្នុងរដ្ឋ Maryland នៅថ្ងៃទី១៨ខែសីហា។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ថ្នាក់ដឹកនាំទាំងបី នឹងពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការត្រីភាគី នៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងលើសពីនេះទៀត រួមទាំងដោះស្រាយ ការគំរាមកំហែងជាបន្ត ដែលបង្កឡើងដោយកូរ៉េខាងជើង និងដើម្បីពង្រឹងទំនាក់ទំនងជាមួយអាស៊ាន និងកោះប៉ាស៊ីហ្វិក ផងដែរ”។

លើសពីនេះ ទីក្រុងវ៉ាស៊ីនតោនចង់លើកទឹកចិត្ត ឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តសំខាន់ទាំងពីររបស់ខ្លួននៅអាស៊ី ចំពេលមានក្តីព្រួយបារម្ភអំពីថាមពលដែលកំពុងកើនឡើងរបស់ប្រទេសចិន និងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

ប្រទេសជប៉ុននិងកូរ៉េខាងត្បូង បានធ្វើការដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី ដែលកំពុងតែតានតឹង បន្ទាប់ពីជម្លោះអស់រយៈពេលជាច្រើនឆ្នាំ ជុំវិញបញ្ហាប្រវត្តិសាស្ត្រ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ដូណាល់ ត្រាំ អះអាងថា ចូ បៃដិន និងកូនប្រុស ប្រើកូកាអ៊ីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥៥ នាទីutes មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម១ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម