Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden អនុម័ត ជំនួយការពារជាតិ ៣៤៥ លានដុល្លារ ឲ្យកោះតៃវ៉ាន់

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក Joe Biden បានយល់ព្រមផ្តល់ជំនួយការពារជាតិក្នុងទំហំទឹកប្រាក់ដល់ទៅ៣៤៥លានដុល្លារ ដល់កោះតៃវ៉ាន់។

ប្រធានាធិបតីអាមេរិកលោក Joe Biden (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលលោក Biden បាននិយាយម្តងហើយម្តងទៀតថា ខ្លួនព្យាយាមរក្សាស្ថានភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយនៅតែប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងពីមុន រវាងសហរដ្ឋអាមេរិក និងចិន ទាក់ទងកោះតៃវ៉ាន់។

ទោះបីជាយ៉ាងណាក៏ដោយ ជំនួយនេះក៏កើតឡើងផងដែរ ចំពេលមានបញ្ហាផ្នែកទំនាក់ទំនងយោធានិងយោធារវាងសហរដ្ឋអាមេរិកនិងចិន។

ភាពតានតឹងបានកើនឡើងខ្លាំងរវាងសហរដ្ឋអាមេរិក និងសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលភាគច្រើនគឺដោយសារតែបញ្ហាកោះតៃវ៉ាន់ និងជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង។

(រូបថត៖ AP)

ជំនួយនេះគឺបន្ថែមលើការលក់ឧបករណ៍យោធា និងសព្វាវុធជិត១៩ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិកបានអនុម័ត កោះសម្រាប់តៃវ៉ាន់។

សហរដ្ឋអាមេរិក បានគាំទ្រជាផ្លូវការនូវគោលនយោបាយចិនតែមួយ ដែលទទួលស្គាល់ថា តៃវ៉ាន់ជាផ្នែកនៃប្រទេសចិនដីគោក។

ជាក់ស្តែង សហរដ្ឋអាមេរិក​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​តៃវ៉ាន់​ទេ ប៉ុន្តែ​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច ហើយ​ច្បាប់​របស់​អាមេរិក​តម្រូវឲ្យ​រដ្ឋាភិបាល​ចាត់​ទុក​ការ​គំរាម​កំហែង​មក​លើ​កោះ​នេះ​ថា​ជា ការ​ព្រួយ​បារម្ភ​យ៉ាង​ធ្ងន់ធ្ងរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ អាមេរិក សម្រេចលក់អាវុធឲ្យ តៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ ៤៤០ លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម