Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការធម្មនុញ្ញ ថៃ ដាក់ថ្ងៃប្រកាសគាំទ្រ ឬបដិសេធញត្តិឲ្យលោក Pita ឈរឈ្មោះនាយករដ្ឋមន្ត្រីជុំទី២ ឬអត់

បានផុស

នៅ

តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានកំណត់ពេលកិច្ចប្រជុំនៅថ្ងៃទី៣ ខែសីហា ដើម្បីពិចារណាថាតើត្រូវគាំទ្រ ឬជំទាស់ញត្តិរបស់ក្រុមមន្ត្រី ពាក់ព័ន្ធនឹងសេចក្ដីសម្រេចរបស់សភាដែលបានបោះឆ្នោតដកសិទ្ធិលោក Pita Limjaroenrat មិនឲ្យឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រីជុំទី ២ កាលពីថ្ងៃទី១៩ ខែកក្កដា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកជំនាញច្បាប់បានឲ្យដឹងថា តុលាការធម្មនុញ្ញមានជម្រើស ២ គឺអាចយកញត្តិបដិសេធរបស់អ្នកតំណាងរាស្រ្តដើម្បីធ្វើការពិចារណាបន្តតែងតាំងលោក Pita និងចេញដីកាផ្អាកដំណើរការជ្រើសរើសនាយករដ្ឋមន្ត្រីរបស់សភា រហូតដល់មានសេចក្តីសម្រេចពីតុលាការទាក់ទងនឹងញត្តិនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានសភាលោក Wan Muhamad Noor Matha ក៏បានចេញបញ្ជាឲ្យលុបចោលកិច្ចប្រជុំសភា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដារួចហើយផងដែរ ដោយរង់ចាំការសម្រេចពីតុលាការសិន ខណៈកិច្ចប្រជុំ​​របស់​ព្រឹទ្ធសភា និង​រដ្ឋសភាជាមួយ​ប្រធាន​សភា ក៏​ត្រូវ​បាន​លុបចោល​ដែរ ​។

គួរបញ្ជាក់ថា ប្រសិនបើសេចក្ដីសម្រេចរបស់តុលាការធម្មនុញ្ញនៅតែរារាំងលោក Pita មិនឲ្យឈរឈ្មោះបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីនៅជុំទី២ ទៀតនោះ គណបក្សភឿថៃត្រៀមនឹងតែងតាំងបេក្ខជននាយករដ្ឋមន្ត្រីជំនួសគណបក្សចលនាឆ្ពោះទៅមុខ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លក្ខណៈពិសេសនៃយន្តហោះដែលលោក ស៊ី ជិះមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម