ព័ត៌មានអន្ដរជាតិ
កម្រាលឥដ្ឋមាសក្នុងវិមានអធិរាជនៅ ចិន ដេញថ្លៃរាប់លានដុល្លារ សូម្បីមានលុយក៏មិនអាចធ្វើជាម្ចាស់
នៅក្នុងការដេញថ្លៃវត្ថុបុរាណមួយ ឥដ្ឋមាសមួយគូក្នុងទីក្រុងហាមឃាត់ Forbidden City ត្រូវបានលក់ក្នុងតម្លៃ ៨០០,០០០ យន់ (១១១,៩១៤ដុល្លារ) ពោលគឺឥដ្ឋមួយមានតម្លៃ ៥៤,៨៦៣ដុល្លារ។

ទីក្រុងហាមឃាត់ ឬហៅម្យ៉ាងទៀតថា វិមានអធិរាជ គឺជាកន្លែងស្នាក់នៅរបស់អធិរាជបុរាណនៃប្រទេសចិន។ សាងសង់ក្នុងឆ្នាំ ១៤០៦ បន្ទាប់ពី ១៤ ឆ្នាំ ពោលគឺ ១៤២០ សំណង់ដ៏អស្ចារ្យនេះត្រូវបានបញ្ចប់។ វាបានក្លាយជាមជ្ឈមណ្ឌលអំណាចកំពូលនៃរាជវង្សចិនទាំងពីរអស់រយៈពេលជាងប្រាំសតវត្សមកហើយ។
យោងតាមសារមន្ទីរ Palace ទីក្រុងហាមឃាត់ត្រូវបានហ៊ុមព័ទ្ធដោយកំពែងខ្ពស់ ១០ម៉ែត្រ និងទទឹង ៥២ ម៉ែត្រ បណ្ដោយ ៩៦១ម៉ែត្រពីខាងជើងទៅខាងត្បូង និង ៧៥៣ ម៉ែត្រពីខាងកើតទៅខាងលិច ទទឹងជាង ៧២០,០០០ម៉ែត្រការ៉េ ឬប្រហែលជាង១០០ ដង។ កំណត់ត្រាបេតិកភណ្ឌរបស់អង្គការយូណេស្កូក៏បង្ហាញផងដែរថា ទីក្រុងហាមឃាត់មានបន្ទប់ជិត ១០,០០០ ដែលមានគ្រឿងសង្ហារឹម ស្នាដៃសិល្បៈ និងសួនច្បារទេសភាពជាច្រើន។ មនុស្សមួយចំនួនបានប៉ាន់ប្រមាណថា វានឹងចំណាយពេលលើសពី ២ សប្ដាហ៍ដើម្បីឆ្លងកាត់វត្ថុបុរាណនេះ។
មិនត្រឹមតែជាគោលដៅទេសចរណ៍ប៉ុណ្ណោះទេ ទីក្រុងហាមឃាត់ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអាថ៌កំបាំងជាច្រើនដែលធ្វើឲ្យអ្នកស្រាវជ្រាវភ្ញាក់ផ្អើល។ មនុស្សជាច្រើនតែងប្រាប់គ្នាទៅវិញទៅមកថា Forbidden City ត្រូវបានក្រាលដោយឥដ្ឋពណ៌លឿងមាសឆ្អិនឆ្អៅ។ សិប្បករឬមនុស្សដែលមានចំណេះដឹងអំពីសម្ភារៈនៅពេលនោះបានចាត់ទុកកម្រាលឥដ្ឋនៅក្នុងទីក្រុងហាមឃាត់មានតម្លៃជាងមាសទៅទៀត។ ដោយសារតែដំណើរការនៃការបញ្ចប់ឥដ្ឋត្រូវចំណាយពេលដល់ទៅ ៧២០ ថ្ងៃ ជាមួយនឹងដំណាក់កាលដ៏ស្មុគស្មាញជាច្រើន ដែលទាមទារជំនាញដ៏ប៉ិនប្រសប់របស់សិប្បករ។
ដោយសារដំណើរការផលិតដ៏លំបាក និងខុសគ្នា គុណភាពគឺល្អជាងឥដ្ឋធម្មតា ដូច្នេះមានតែគ្រួសារអ្នកមាន និងកុកងឺនៅពេលនោះប៉ុណ្ណោះដែលអាចប្រើឥដ្ឋស៊ូចូវបាន។ សិប្បករក្នុងផលិតកម្មតែងប្រដូចការខិតខំប្រឹងប្រែងដើម្បីធ្វើឥដ្ឋថាជា ចំនួនមាសឥដ្ឋ។
យ៉ាងណាមិញ នៅក្នុងការដេញថ្លៃវត្ថុបុរាណមួយនៅដើមទសវត្សរ៍ឆ្នាំ ២០០០ ឥដ្ឋមាសមួយគូក្រុង Suzhou ត្រូវបានលក់ក្នុងតម្លៃ ៨០០,០០០ យន់ ។ អាថ៌កំបាំងនៃការបង្កើតឥដ្ឋមាស នៅក្នុងទីក្រុងហាមឃាត់ត្រូវបានបាត់បង់ ហើយគ្មាននរណាម្នាក់អាចបង្កើតផលិតផលស្រដៀងគ្នានេះបានទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរស ចិន ម្នាក់ អង្គុយផឹកកាហ្វេក្នុងហាង ត្រូវស្លាបកង្ហារធ្លាក់ចំក្បាលភ្លាមៗ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល