Connect with us

ព័ត៌មានអន្ដរជាតិ

អាកាសចរណ៍ កាតា កើបលុយចំនួន ១.២ ពាន់លានដុល្លារ ជាពិសេសពេល World Cup ២០២២

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ទទួលបានប្រាក់ចំណេញចំនួន ១.២ ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ ២០២២ ជាពិសេសបានមកពីព្រឹត្តិការណ៍ FIFA World Cup ដែលកាតាធ្វើជាម្ចាស់ផ្ទះ ។

នៅក្នុងរបាយការណ៍របស់ក្រុមហ៊ុន Qatar Airways បង្ហាញថា ពេញមួយព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ ក្រុមហ៊ុនបានដំណើរការជើងហោះហើរប្រហែល ១៤ ម៉ឺនដង ដើម្បីនាំមនុស្សជាង ១.៤ លាននាក់ទៅមើលបាល់ទាត់ពិភពលោកនៅកាតា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណា ប្រាក់ចំណេញរបស់ក្រុមហ៊ុន Qatar Airways ចំនួន ១.២ ពាន់លានដុល្លារ គឺធ្លាក់ចុះបន្តិចពីចំនួន ១.៥ ពាន់លានដុល្លារកាលពីឆ្នាំសារពើពន្ធមុនៗ ដែលបណ្តាលមកពីការកើនឡើងនៃការចំណាយប្រតិបត្តិការ ជាពិសេសឥន្ធនៈយន្តហោះ ខណៈពេលជំងឺរាតត្បាតកូវីដ ១៩, ក្រុមហ៊ុន Qatar Airways ទទួលបានប្រាក់ចំនួន ៣ ពាន់លានដុល្លារប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Qatar Airways មានយន្តហោះចំនួន ២៦៥ គ្រឿង ហោះទៅកាន់គោលដៅជិត ១៦០ ជុំវិញពិភពលោក ខណៈក្នុងឆ្នាំសារពើពន្ធ ២០២២ ក្រុមហ៊ុនរកចំណូលបានជិត ២១ ពាន់លានដុល្លារ ពោលកើនឡើងពី ១៤.៤ ពាន់លានដុល្លារកាលពីឆ្នាំ ២០២១ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ AP

ចុចអាន៖ រុស្ស៊ី ថា អ៊ុយក្រែន កំពុងសុំទានអាវុធអច្ឆរិយៈពី អាមេរិក និងអឺរ៉ុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម