ព័ត៌មានអន្ដរជាតិ
កូនស្រី ថាក់ស៊ីន ដាក់ចំៗឲ្យលោក Chuwit ថា ច្រណែនឪពុកខ្លួនដែលប្រកាសវិលចូលស្រុកថៃវិញ
កាលពីព្រឹកថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០២៣ អតីតអ្នកនយោបាយលោក Chuwit Kamolvisit បានបង្ហោះសារតាមរយៈហ្វេសប៊ុកផ្ញើទៅកាន់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ដោយថា លោកប្ដូរចិត្តលែងវិលមកវិញ បង្កើតឲ្យមានការភ្ញាក់ផ្អើលនៅក្នុងពិភពអ៊ីនធឺណិត។

អតីតអ្នកនយោបាយចំណាស់រូបនេះបានសរសេរសារថា “ល្បែងនេះបានធ្វើឲ្យលោកថាក់ស៊ីនដកខ្លួន និងលុបចោលការវិលត្រឡប់ទៅប្រទេសថៃវិញ ពេលនេះស្ថានភាពកំពុងផ្លាស់ប្តូរ”។ ជាមួយនឹងការបង្ហោះនោះ អ្នកលេងអ៊ីនធឺណិតជាច្រើនចែករំលែកជាមួយមតិយោបល់ដើម្បីស្វែងយល់ថាអ្វីដែលលោកនិយាយតើវាពិតយ៉ាងណា?
លើសពីនេះទៀតលោក Chuwit បានសរសេរបន្ថែមនៅក្នុងមតិយោបល់នោះថា លទ្ធផលគឺភាពស្រពិចស្រពិល អស់សង្ឃឹមនិងធ្វើឲ្យវាដូចមុន។ ដោយសារការទុកចិត្ត ការជឿជាក់ ទីបញ្ចប់គឺត្រូវខកចិត្ត ម្ដងនេះវាធ្ងន់ធ្ងរអាក្រក់ជាងរាល់ដង។ គោលដៅគួរតែដឹងថាវាជាអ្វីហើយ! ចាញ់បោកគេម្តងហើយម្តងទៀត។
ដោយឡែកកាលពីពេលថ្មីៗនេះ អ្នកយកព័ត៌មានលោក Sorayut Suthatsanachinda បានលើកយកការបង្ហោះរបស់លោក Chuwit មកធ្វើសេចក្តីរាយការណ៍ ខណៈលោកស្រី Paetongtarn Shinawatra នៃគណបក្សភឿថៃ និងបេក្ខជននាយករដ្ឋមន្ត្រី ស្រាប់តែចូលមកបញ្ចេញមតិនៅក្រោមការបង្ហោះដោយបញ្ជាក់យ៉ាងខ្លីថា «ច្រណែន» រហូតធ្វើឲ្យមហាជនចូលបញ្ចេញមតិព្រោងព្រាត និងជឿជាក់ថា អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងវិលចូលស្រុកកំណើតវិញជាក់ជាមិនខាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមអ្នកតវ៉ាទាមទារឲ្យសមាជិកព្រឹទ្ធសភាលាលែងតំណែង ហើយឲ្យគណបក្សភឿថៃរក្សានូវសុចរិតភាព

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច