ព័ត៌មានអន្ដរជាតិ
តើបណ្ដាប្រទេស ណាតូ បញ្ជូនអាវុធសុទ្ធតែហួសសម័យទៅឲ្យ អ៊ុយក្រែន ប្រើប្រាស់លើសមរភូមិមែនឬ?
ចាប់តាំងពីសង្រ្គាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក សហរដ្ឋអាមេរិក រួមជាមួយនឹងបណ្ដាប្រទេសអង្គការណាតូ បានប្រកាសផ្ដល់ជំនួយផ្នែកសព្វាវុធយោធា និងហិរញ្ញវត្ថុយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់រដ្ឋាភិបាលទីក្រុងកៀវ ។

ប៉ុន្តែទោះយ៉ាងណា សព្វាវុធទាំងនោះត្រូវបានគេមើលឃើញថាជារបស់ចាស់ៗ ហើយប្រទេសដែលជាម្ចាស់ជំនួយខ្លួនឯងក៏ទុកចោលអាវុធទាំងនោះលែងប្រើប្រាស់នៅលើសមរភូមិយូរយារណាស់មកហើយផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកជំនាញផ្នែកយោធា និងជាអតីតមន្ត្រីកងកាំភ្លើងធំរបស់អង្គការណាតូលោក Pierre Henrot បានបកស្រាយប្រាប់សារព័ត៌មាន Sputnik ថា ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនមក បណ្តាប្រទេសអង្គការណាតូពិតជាបាននិងកំពុងញាប់ដៃញាប់ជើងបញ្ជូនអាវុធទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវប្រាកដមែន ប៉ុន្តែភាគច្រើននៃអាវុធទាំងនោះ គឺហួសសម័យ និងត្រូវបានប្រើប្រាស់លើសមរភូមិអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ។

លោក Henrot បាននិយាយថា “តាមពិតបណ្តាប្រទេសណាតូបញ្ជូនតែឧបករណ៍ចាស់ៗរបស់ពួកគេទៅឲ្យអ៊ុយក្រែនប៉ុណ្ណោះ ហើយឆ្លៀតឱកាសនោះដើម្បីផលិត និងបំពេញបន្ថែមនូវសព្វាវុធជំនាន់ថ្មីៗសម្រាប់កងទ័ពរបស់ពួកគេ ។ ជាក់ស្ដែងបណ្ដាប្រទេសណាតូបានផ្ដល់រថក្រោះសម័យសូវៀតទៅឲ្យទីក្រុងកៀវ អំឡុងប្រតិបត្តិការវាយបកនៅភាគខាងលិចអ៊ុយក្រែន ។
ទន្ទឹមនោះ ប្រទេសផ្សេងទៀតក៏បានផ្តល់សព្វាវុធលែងប្រើមួយចំនួនផងដែរទៅឲ្យអ៊ុយក្រែន ដូចជា រថក្រោះខ្លារខិន Leopard 1 របស់អាល្លឺម៉ង់ចំនួន ៨៨ គ្រឿងដែលត្រូវបានបញ្ចេញពីឃ្លាំងអាវុធក្នុងឆ្នាំ ២០០៣ ក៏ដូចជារថក្រោះធុនស្រាល AMX 10-RC របស់បារាំងដែលត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ហើយហើយអ្វីដែលសំខាន់ទៀតនោះ គឺបច្ចុប្បន្ននេះ បារាំងខ្លួនឯងក៏លែងប្រើប្រាស់អាវុធប្រភេទនេះផងដែរ ។

អ្នកជំនាញរូបនេះបានចង្អុលបង្ហាញទៀតថា ប្រទេសមួយចំនួន រួមទាំងសាធារណរដ្ឋឆេក ស្លូវ៉ាគី និងរូម៉ានី ក៏បានបញ្ជូនយន្តហោះចម្បាំងជំនាន់សូវៀតដូចជា MiG ឬ Sukhoi មកកាន់អ៊ុយក្រែនផងដែរ ប៉ុន្តែវាហាក់ដូចជាមិនចេញជាលទ្ធផលផ្លែផ្កាអ្វីឡើយនៅលើសមរភូមិប្រយុទ្ធ ដោយសារតែបច្ចុប្បន្នអាវុធប្រភេទនេះ គឺមិនសូវមានប្រទេសណាប្រើនោះទេ ជាពិសេសវាមិនសំបូរគ្រឿងបន្លាស់ដូចសព្វាវុធទំនើបៗឡើយ ។
ទោះបីជាយ៉ាងណាក៏ដោយ ជំនួយយោធាលោកខាងលិចមួយចំនួនមានប្រយោជន៍ និងមានគុណភាពល្អសម្រាប់កងទ័ពអ៊ុយក្រែន ប៉ុន្តែឧបករណ៍ទាំងនោះភាគច្រើន គឺជាអាវុធធុនតូច អាវការពារគ្រាប់កាំភ្លើង ប្រព័ន្ធកែវឆ្លុះពេលយប់ មីស៊ីល Stingers ក៏ដូចជាមីស៊ីលប្រឆាំងរថក្រោះ Javelin ដែលផលិតដោយសហរដ្ឋអាមេរិកប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ថា អ៊ុយក្រែន កំពុងសុំទានអាវុធអច្ឆរិយៈពី អាមេរិក និងអឺរ៉ុប

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?