Connect with us

ព័ត៌មានអន្ដរជាតិ

ភាគខាងជើងប្រទេសចិន ជម្លៀសមនុស្សរាប់ម៉ឺននាក់ ដោយសារភ្លៀងធ្លាក់ខ្លាំង ឥតឈប់

បានផុស

នៅ

មនុស្សរាប់ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីតំបន់ដែលមានហានិភ័យខ្ពស់ក្នុងទីក្រុងប៉េកាំង និងទីក្រុងភាគខាងជើងមួយទៀត ខណៈតំបន់ជាច្រើននៃប្រទេសចិន ត្រូវរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងឥតឈប់ កាលពីថ្ងៃអាទិត្យថ្ងៃទី៣០ខែកក្កដា។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះកំណាច Doksuri បានបោកបក់ឆ្ពោះទៅភាគខាងជើងប្រទេសចិន ចាប់តាំងពីថ្ងៃសុក្រមក នៅពេលវាចូលដល់ខេត្ត Fujian បន្ទាប់ពីវាយលុកប្រទេសហ្វីលីពីន ក្នុងនាមជាព្យុះទីហ្វុង។

រដ្ឋធានីរបស់ប្រទេសចិន និងតំបន់ជុំវិញនោះ ត្រូវរងគ្រោះកាលពីចុងសប្តាហ៍ ដោយក្រុមមន្ត្រីបានព្រមានអំពីស្ថានភាពគ្រោះថ្នាក់ រួមមានទឹកជំនន់ ទឹកទន្លេឡើងខ្លាំង លំហូរភក់ និងបំណាក់ដី។

(រូបថត៖ AFP)

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា មនុស្សជាង ២៧,០០០ នាក់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់នៃទីក្រុងប៉េកាំង ត្រូវបានជម្លៀសចេញ ហើយ ២ ម៉ឺននាក់ផ្សេងទៀត ត្រូវផ្លាស់ទីលំនៅចេញពីផ្នែកខ្លះនៃទីក្រុង Shijiazhuang របស់ខេត្ត Hebei។

ស្របពេលជាមួយគ្នានោះ មនុស្សរាប់រយលាននាក់នៅភាគខាងជើងប្រទេសចិន រួមទាំងទីក្រុ​ងប៉េកាំងផងដែរ នៅតែស្ថិតក្រោមការប្រកាសអាសន្នពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុត។

(រូបថត៖ Slovenia.Postsen)

ទន្ទឹមនោះ អ្នកក្រុងប៉េកាំង ត្រូវបានណែនាំ កុំឲ្យចេញក្រៅប្រសិនបើចាំបាច់ ខណៈក្រុមហ៊ុនទាំងឡាយ ក៏ត្រូវគេប្រាប់កុំឲ្យបង្ខំបុគ្គលិករបស់ពួកគេទៅធ្វើការផងដែរ លុះត្រាតែមានករណីចាំបាច់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា នេះ​ជា​លើក​ទី​មួយ​ហើយ​គិត​ចាប់​តាំង​ពី​ឆ្នាំ២០១១មក ដែល​ការ​ព្រមានពណ៌ក្រហម សម្រាប់​ភ្លៀង​ធ្លាក់​ខ្លាំង​បែប​នេះ ​ត្រូវ​បានប្រកាសនៅក្នុងប្រទេសចិន ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ចិន ជម្លៀសប្រជាជនរាប់សែននាក់ ដោយសារព្យុះកំណាច Talim

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម