ព័ត៌មានអន្ដរជាតិ
អាមេរិក៖ សង្គ្រាមនុយក្លេអ៊ែរ មិនអាក្រក់ ដូចបម្រែបម្រួលអាកាសធាតុទេ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken អះអាងថា ការគំរាមកំហែងនៃផលបំផ្លិចបំផ្លាញនុយក្លេអ៊ែរ គឺមិនធ្ងន់ធ្ងរជាងការគំរាមកំហែងនៃបម្រែបម្រួលអាកាសធាតុនោះទេ។

ការអះអាងរបស់លោក Blinken បានធ្វើឡើង បន្ទាប់ពីមានមតិរិះគន់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងប្រថុយជាមួយសង្គ្រាមនុយក្លេអ៊ែរ ដោយសារតែការបំពាក់អាវុធដល់ប្រទេសអ៊ុយក្រែន ។
ដោយបង្ហាញខ្លួនក្នុងកម្មវិធី 60 Minutes Australia កាលពីថ្ងៃអាទិត្យទី២៩ខែកក្កដា លោក Blinken ត្រូវបានគេសួរថា តើសង្រ្គាមនុយក្លេអ៊ែរឬបម្រែបម្រួលអាកាសធាតុ ដែលតំណាងឲ្យការគំរាមកំហែងកាន់តែខ្លាំងចំពោះមនុស្សជាតិ?
គាត់ឆ្លើយតបថា “មែនហើយ ខ្ញុំគិតថាមានឋានានុក្រម។ មានរឿងមួយចំនួនដែលនៅខាងមុខ និងកណ្តាល រួមទាំងជម្លោះដែលអាចកើតមានផងដែរ ប៉ុន្តែគ្មានអ្វីគួរឲ្យសង្ស័យទេដែលថា អាកាសធាតុ គឺតំណាងឲ្យបញ្ហាប្រឈមដែលអាចកើតមានចំពោះយើងទាំងអស់គ្នា។ ដូច្នេះសម្រាប់យើង នេះជាបញ្ហាប្រឈមក្នុងសម័យកាលរបស់យើង”។

ខណៈខែកក្កដា នឹងក្លាយជាខែក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ, អង្គការសហប្រជាជាតិបានអំពាវនាវឲ្យពន្លឿនសកម្មភាព ដើម្បីកាត់បន្ថយការបញ្ចេញកាបូន រួមទាំងបញ្ចប់ការប្រើប្រាស់ធ្យូងថ្មជាសកលនៅត្រឹមឆ្នាំ ២០៤០ ផងដែរ ។
នៅដើមរដូវក្តៅនេះ បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ទទួលបន្ទុកអាកាសធាតុលោក John Kerry បានទាមទារឲ្យផ្លាស់ប្តូរប្រព័ន្ធកសិកម្មរបស់ពិភពលោក ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិចពីការធ្វើកសិកម្ម ក្នុងគោលបំណងបញ្ចៀស ការឡើងកម្តៅ កន្លះដឺក្រេ នៅត្រឹមពាក់កណ្តាលសតវត្សរ៍នេះ។
ទោះយ៉ាងណាក៏ដោយ នៅក្នុងប្រទេសអ៊ុយក្រែន រដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន នៅតែបន្តគោលនយោបាយគាំទ្រដោយបើកចំហសម្រាប់យោធា ទីក្រុងកៀវ។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អង្គការណាតូ បានបំពាក់មីស៊ីលរយៈចម្ងាយឆ្ងាយ ដល់អ៊ុយក្រែន ហើយបច្ចុប្បន្នកំពុងពិភាក្សាអំពីការផ្គត់ផ្គង់យន្តហោះចម្បាំងទៅឲ្យទីក្រុងកៀវ ចំពេលមានការព្រមានម្តងហើយម្តងទៀតពីទីក្រុងមូស្គូថា សព្វាវុធបែបនេះ នឹងបង្កើនឱកាសនៃសង្គ្រាមទាំងស្រុងរវាងរុស្ស៊ី និង ខាងលិច៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ខែកក្កដា ឆ្នាំ២០២៣ នឹងក្លាយជាខែក្តៅបំផុត ក្នុងប្រវត្តិសាស្ត្រភពផែនដី

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត