ព័ត៌មានអន្ដរជាតិ
បុរសជនជាតិបារាំង ធ្លាក់ពីលើអគារ ៦៨ ជាន់ នៅទីក្រុងហុងកុង
លោក Remi Lucidi ដែលគេស្គាល់ថា Remi Enigma នៅតាមបណ្ដាញសង្គមអ៊ីនធឺណែត បាត់បង់ជីវិតដោយសារធ្លាក់ពីលើអគារ ៦៨ ជាន់ កម្ពស់ ២២០ ម៉ែត្រ នៅទីក្រុងហុងកុង ។

បុរសវ័យ ៣០ ឆ្នាំរូបនេះជាអ្នកថតរូប និងវីដេអូឡើងអគារខ្ពស់ៗជាច្រើនកន្លែងជុំវិញពិភពលោក ។ កាលពីថ្ងៃព្រហស្បតិ៍ ទី ២៧ ខែកក្កដា Remi បានឡើងទៅលើអគារ ៦៨ ជាន់នោះដើម្បីថតរូបដូចសព្វមួយដង ។ លោកកុហកសន្តិសុខថា ឡើងទៅសួរសុខទុក្ខមិត្តភ័ក្ដិនៅជាន់ទៅ ៤០ ប៉ុន្តែគាត់បែរជាជិះជណ្ដើរយន្តទៅជាន់ទី ៤៩ រួចឡើងជណ្ដើរជើងទៅជាន់ទី ៦៨ ទៅវិញ ។


ជាក់ស្ដែងទ្វារទៅកាន់ជាន់លើត្រូវបានចាក់សោរហើយ យ៉ាងណា Remi ធ្វើការទម្លុះចូលទៅទាល់តែបាន ។ ខណៈពេលធ្លាក់ពីលើភ្លាម Remi បានគោះទ្វារអគារលំនៅដ្ឋានខ្ពស់នៅជាន់លើដើម្បីសុំជំនួយពីអ្នកបម្រើដែរ ប៉ុន្តែគេជួយសង្គ្រោះគាត់មិនទាន់ពេលវេលា ទើបធ្លាក់មកតែម្ដងទៅ ។



ពាក់ព័ន្ធនឹងករណីខាងលើ ស្ថានកុងស៊ុលបារាំងបានទទួលដំណឹងពីការស្លាប់របស់ Remi ហើយ ចំណែកឯប៉ូលិសវិញក៏កំពុងបន្តការស៊ើបអង្កេតបន្ថែមដែរ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ស្ត្រីជនជាតិវៀតណាមម្នាក់ ធ្លាក់ពីលើអគារព្រីនស៍ផ្លាហ្សាស្លាប់ នៅមិនទាន់ដឹងមូលហេតុ
ចុចអាន៖ អគារការិយាល័យលក់ពេជ្រធំបំផុតលើលោក កំពុងរៀបចំបើកដំណើរការហើយ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់