Connect with us

ព័ត៌មានអន្ដរជាតិ

កាន់តែច្បាស់ពីម៉ោងពេលដែលលោក ថាក់ស៊ីន នឹងជាន់ទឹកដី ថៃ សាជាថ្មី

បានផុស

នៅ

ការប្រកាសវិលត្រឡប់ចូលប្រទេសថៃរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា នៅថ្ងៃទី១០ ខែសីហាខាងមុខនេះ កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយ ក៏ដូចជាផ្ទុះការវែកញែកជាច្រើន ជាពិសេសមានការចាក់សួរថាតើការប្រកាសចូលស្រុករបស់អតីតនាយករដ្ឋមន្ត្រីថៃលើកនេះជាការពិត ឬយ៉ាងណា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពីការិយាល័យប៉ូលិសថៃបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា តាមការគ្រោងទុក លោក ថាក់ស៊ីន នឹងវិលចូលស្រុកនៅថ្ងៃទី១០ ខែសីហា ប្រាកដមែន ហើយជើងហោះហើររបស់អតីតនាយករដ្ឋមន្ត្រីរូបនេះនឹងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិដនមឿង ក្នុងទីក្រុងបាងកកនាវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ។

គិតត្រឹមពេលនេះលោក ថាក់ស៊ីន បាន​ពន្យារ​ពេល​វិល​ត្រឡប់​ចូលស្រុក​វិញ​ចំនួន ១៩ ដង​មកហើយ រាប់ចាប់តាំងពីការសន្យាចូលមកកាលពីដើមខែនេះផងដែរ បន្ទាប់ពីត្រូវបានទម្លាក់ចេញពីអំណាចក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០០៦ ហើយចាប់តាំងពីពេលនោះមកលោកបានរស់នៅក្នុងលក្ខណៈនិរទេសខ្លួនអស់រយៈពេល ១៧ ឆ្នាំមកហើយ ។

ទោះយ៉ាងណា លោក ថាក់ស៊ីន ក៏ប្រឈមនឹងក្ដីក្ដាំជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំផងដែរ នៅក្នុងសំណុំរឿងសំខាន់ៗចំនួន ៣ ករណី ក្រោយការចោទប្រកាន់របស់នាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់តំណែងនយោបាយ ប្រសិនបើលោកវិលត្រឡប់ចូលស្រុកតាមការគ្រោងទុកមែននោះ ។

គួរបញ្ជាក់ថា ផែនការវិលត្រឡប់ចូលស្រុកវិញរបស់លោក ថាក់ស៊ីន នេះដែរក៏កើតឡើង ចំពេលដែលគណបក្សភឿថៃកំពុងព្យាយាមដឹកនាំកិច្ចប្រឹងប្រែង​បង្កើតរដ្ឋាភិបាលថ្មី ក្រោយឈ្នះបានអាសនៈច្រើនជាងគេលំដាប់ទី២ ក្នុងការបោះឆ្នោតសកលកាលពីខែឧសភា ស្របពេលដែលកូនស្រីរបស់លោក គឺលោកស្រី ផេថងថាន ក៏ជាបេក្ខជនម្នាក់ ក្នុងចំណោមបេក្ខជននាយករដ្ឋមន្រ្តីសរុប ៣ នាក់ របស់គណបក្សភឿថៃផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ ព្រះមហាក្សត្រ ថៃ មានព្រះបន្ទូលទៅកាន់ប្រជារាស្ត្រ ពាក់ព័ន្ធស្ថានភាពនយោបាយក្នុងប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អត្ថាធិប្បាយ៤៦ នាទីutes មុន

បទវិភាគ៖ ផលប៉ះពាល់អវិជ្ជមានពីការបង្កកជំនួយអន្តរជាតិរបស់អាម៉េរិក និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការកាត់បន្ថយផលអវិជ្ជមាន

Cambodian Women League
កីឡា១ ម៉ោង មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ១ ម៉ោង មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២០ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម