Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទះឃើញសត្វចម្លែកលើឆ្នេរខ្សាច់ប៉ាណាម៉ា ក្រោយទៅកៀក អ្នកទស្សនាហួសចិត្តគ្រប់គ្នា

បានផុស

នៅ

វីដេអូ​ឃ្លិបមួយ​ល្បី​ពេញ​ពិភព​អ៊ីនធឺណិត បន្ទាប់ពីអ្នកប្រើប្រាស់គណនី TikTok ម្នាក់ឈ្មោះ lost_ptyer បានចែករំលែកវីហេតុការណ៍ដ៏គួរឲ្យ​រន្ធត់នៅលើឆ្នេរខ្សាច់ ដោយថតជាប់​សត្វចម្លែក​​មាន​រូបរាង​ពណ៌ខ្មៅ មើល​ទៅដូចជាអាថ៌កំបាំង​អរូបី។

គេហទំព័រ thedodo រាយការណ៍​​ហេតុការណ៍​ក្នុង​ឃ្លិប​ ដែលបានកើតឡើងនៅប្រទេសប៉ាណាម៉ា។ នា​រសៀលថ្ងៃមួយ​ស្រ្តី​ម្នាក់​ឈ្មោះ Brand Glaze កំពុងរីករាយនឹងការដើរលេងតាមឆ្នេរ ស្រាប់តែនាង​ងាក​ទៅដីខ្សាច់​ឃើញវត្ថុមានជីវិតពណ៌ខ្មៅ។ ប៉ុន្តែ​ពេល​ពង្រីក​មើល​ឲ្យ​ជិត ធ្វើឲ្យ​អ្នកទស្សនា​សឹងតែគ្រប់គ្នាបែរហួសចិត្ត​និង​អស់សំណើច​យ៉ាង​ខ្លាំង។

តាម​ពិត​វា​ជា​ឆ្កែ​ខ្មៅ​ជារបស់ Glaze​ ​​ដែលអោន​ចុះ​លេង​ខ្សាច់​នៅ​ឆ្នេរ ហើយ​រោម​របស់​វា​សើម​ដោយ​ទឹកសមុទ្រ និង​ប្រឡាក់​ដោយ​ខ្សាច់ ទើបធ្វើឲ្យរូបរាងរបស់ឆ្កែប្រែជាសត្វចម្លែកគួរឲ្យភ័យខ្លាច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញម្ចាស់ឆ្កែក៏បាន​បង្ហើប​ថា Lolita ចូលចិត្ត​លេង​នៅ​ឆ្នេរ ហើយ​នាង​មិន​គិត​ថា​ឃ្លិបនេះ​នឹង​ក្លាយ​ជា​ការ​បំភាន់​ដែល​មនុស្ស​ជា​ច្រើន​យល់​ខុស​នោះ​ទេ។ “ខ្ញុំ​ក៏​ភ្ញាក់​ផ្អើល ដែល​ឃើញ​មនុស្ស​ចាប់​អារម្មណ៍​តាម​ឃ្លិប​នេះ។ ខ្ញុំ​បាន​ធ្វើ​ឲ្យ​សហគមន៍ TikTok មានការ​ភ័យ​ខ្លាច ហើយ​ខ្ញុំ​មិនដឹងថា ​ពួក​គេ​ភ័យ​ខ្លាច​ប៉ុណ្ណាទេ”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កម្រាលឥដ្ឋមាសក្នុងវិមានអធិរាជនៅ ចិន ដេញថ្លៃរាប់លានដុល្លារ សូម្បីមានលុយក៏មិនអាចធ្វើជាម្ចាស់

ចុចអាន៖ដោយសារចង់សងគុណភរិយា បុរស តៃវ៉ាន់ ចាយលុយខ្ទង់ម៉ឺនដុល្លារលើកុលាបធ្វើពីមាសសុទ្ធ ៩ ទង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣១ នាទីutes មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម