Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា អាមេរិក នឹងធ្វើឲ្យជម្លោះនៅ អ៊ុយក្រែន កាន់តែរីកធំ ជាពិសេស​ពេលបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤

បានផុស

នៅ

អនុប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភារុស្ស៊ី លោក Konstantin Kosachev បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន aif.ru ថា សហរដ្ឋអាមេរិកអាចនឹងធ្វើឲ្យជម្លោះនៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរទៅៗនៅឆ្នាំ ២០២៤ ប្រសិនបើគណបក្សណាមួយត្រូវការសំឡេងឆ្នោតដើម្បីតំណែងប្រធានាធិបតី ។

លោក Konstantin Kosachev
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលអ្នកសារព័ត៌មានចាក់សួរថាតើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់អាមេរិកនឹងប៉ះពាល់ទៅដល់ជម្លោះនៅអ៊ុយក្រែនដែរឬទេ? លោក​ Kosachev បានឆ្លើយថា “ពិតណាស់ នេះគឺជាស្ថានភាពដ៏គ្រោះថ្នាក់បំផុតមួយ ពីព្រោះអ្នកនយោបាយអាមេរិកមិនខ្លាចញញើតក្នុងការប្រើប្រាស់គោលនយោបាយការបរទេសដើម្បីប្រជែងអំណាចក្នុងគណបក្សឡើយ” ។

សមាជិកសភារូបនេះអះអាងទៀតថា “ប្រសិនបើគណបក្សណាមួយយកស្ថានការណ៍នៅអ៊ុយក្រែន ធ្វើជាគោលនយោបាយដើម្បីរកសំឡេងឆ្នោត នោះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅឆ្នាំ ២០២៤ អាចជាព្រឹត្តិការណ៍ដ៏អាក្រក់មួយ ហើយខ្ញុំមិនអាចធានាបានទេថា នឹងមានអ្វីកើតឡើងនោះ ប៉ុន្តែជាក់ស្ដែងគឺនឹងមានហានិភ័យ” ។

ទន្ទឹមនោះ លោក Kosachev បានកត់សម្គាល់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបញ្ចុះបញ្ចូលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ឲ្យបោះបង់កិច្ចចរចាសន្តិភាពជាមួយរុស្ស៊ីកាលពីឆ្នាំមុន ហើយមិនមានគម្រោងវិលត្រឡប់មករកផ្លូវចរចាវិញនោះទេ ដោយសាររដ្ឋាភិបាលទីក្រុងកៀវត្រូវបានរារាំងដោយឥទ្ធិពលខាងក្រៅដែលមិនធ្លាប់មានពីមុនមកលើអ៊ុយក្រែន ។

ក្រោយមកទៀត លោក Zelensky ថែមទាំងបានចេញច្បាប់ហាមឃាត់អាជ្ញាធរអ៊ុយក្រែនផ្សេងទៀតមិនឲ្យចូលរួមក្នុងកិច្ចពិភាក្សារកសន្តិភាពផងដែរ ដោយសារតែមានបងធំអាមេរិកជាអ្នករៀបចំផ្លូវដើរដ៏ស្មុគស្មាញបែបនេះ ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកា ឆ្នាំ២០២៤ ហើយប្រសិនបើសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន អូសបន្លាយដល់ពេលនោះទៀតមែន មានន័យថា ជម្លោះមួយនេះនឹងឈានដល់រយៈពេលជាង ២ ឆ្នាំកន្លះ ខណៈវាក៏អាចបន្តប្រយុទ្ធគ្នាផងដែរ បើអាមេរិក និងសម្ព័ន្ធមិត្តនៅតែគាំទ្រផ្ដល់ជំនួយជាសព្វាវុធទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ តើបណ្ដាប្រទេស ណាតូ បញ្ជូនអាវុធសុទ្ធតែហួសសម័យទៅឲ្យ អ៊ុយក្រែន ប្រើប្រាស់លើសមរភូមិមែនឬ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

​លោក បៃដិន ​​​​សម្រេច​​លើ​មូលនិធិ​សង្គ្រោះ​គ្រោះមហន្តរាយដ៏ធំ​នៅ​ភាគឦសានប្រទេស​​

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

រដ្ឋាភិបាលសិង្ហបុរីណែនាំ​ប្រជាជន​ខ្លួន​ឱ្យចាកចេញពីលីបង់ជាបន្ទាន់

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមការងារគណបក្សខេត្តកោះកុង ប្រាប់ពលរដ្ឋត្រូវចេះមានសាមគ្គី និងរួមគ្នាគាំទ្រអភិវឌ្ឍន៍មូលដ្ឋាន

ចរាចរណ៍២ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា លោកមិនដូរចិត្តឡើយ លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ព្យុះកំណាច Helene សម្លាប់មនុស្ស៤៣នាក់ នៅរដ្ឋចំនួន៤ របស់អាមេរិក

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ីស្រាអែល ផ្លោង​រ៉ុកកែត​ជា​ច្រើន​ចូលរដ្ឋធានី​លីបង់ បាញ់​ចំ​ទីស្នាក់ការ​កណ្ដាល​ក្រុម​ហេសបូឡា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សម្ព័ន្ធមិត្តរុស្ស៊ី គំរាមឲ្យណាតូត្រៀមទទួលនុយក្លេអ៊ែរ បើហ៊ានវាយប្រហារទឹកដីរបស់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម