Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ប្រាប់ឈ្មោះប្រទេសដែលនឹងរៀបចំកិច្ចប្រជុំពិភាក្សាការ​អនុវត្ត “រូបមន្តសន្តិភាពអ៊ុយក្រែន”

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចប្រជុំបន្ទាប់ដើម្បីពិភាក្សាអំពីការអនុវត្ត “រូបមន្តសន្តិភាពអ៊ុយក្រែន” សម្រាប់ការបញ្ចប់សង្រ្គាមលុកលុយរបស់រុស្ស៊ី នឹងធ្វើឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានេះ អគ្គសេនាធិការចម្រុះរបស់លោក Zelensky គឺលោក Andriy Yermak ក៏បាននិយាយនៅលើបណ្ដាញ Twitter ផងដែរថា “យើងកំពុងរៀបចំកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិទាក់ទងនឹងការអនុវត្ត “រូបមន្តសន្តិភាពអ៊ុយក្រែន” ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះនៅអារ៉ាប៊ីសាអូឌីត ហើយវា​ជា​ចំណុច​មួយ​នៃ​សុន្ទរកថា​របស់​លោក Zelensky ​នៅ​ឯសមាជ​នៃ​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន និង​ថ្នាក់តំបន់ដែលស្ថិត​ក្រោម​ប្រធានាធិបតីអ៊ុយក្រែន” ។

ទន្ទឹមនោះ ដោយសំដៅលើកិច្ចប្រជុំលើកដំបូងក្នុងកម្រិតទីប្រឹក្សាសន្តិសុខជាតិរហូតដល់ប្រមុខរដ្ឋ ដែលបានធ្វើឡើងកាលពីខែមិថុនាក្នុងរដ្ឋធានី Copenhagen របស់ប្រទេសដាណឺម៉ាក, លោក Yermak បានលើកឡើងថា “ឥឡូវនេះរដ្ឋាភិបាលទីក្រុងកៀវកំពុងខិតខំប្រឹងប្រែងដើម្បីចូលរួមជាមួយដៃគូលោកខាងលិចឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ជាពិសេសអ៊ុយក្រែននឹងចូលដៃជាមួយពិភពលោកខាងត្បូងដើម្បីស្វែងរក​កិច្ចចរចា​រកសន្តិភាពផងដែរ ។

ពាក់ព័ន្ធនឹងកិច្ចចរចារកសន្តិភាពនេះដែរ រដ្ឋបាលរបស់លោក Zelensky ធ្លាប់បានបោះបង់ចោលជាច្រើនលើកច្រើនសារមកហើយ ដោយសារតែមានការរារាំងពីសំណាក់បងធំអាមេរិក ជាពិសេសប្រធានាធិបតីអ៊ុយក្រែនរូបនេះថែមទាំងចេញច្បាប់ហាមឃាត់មិនឲ្យអាជ្ញាធរអ៊ុយក្រែនផ្សេងទៀតចូលរួមក្នុងកិច្ចចរចាជាមួយរុស្ស៊ីផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ក្រោយលោក Zelensky ថា សង្រ្គាមវិលត្រលប់ទៅរុស្ស៊ីវិញ ស្រាប់តែលោក Medvedev គំរាមបាញ់នុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម