ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់មីស៊ីលដាក់ស្រុកកំណើតលោក Zelensky សម្លាប់មនុស្ស ៦នាក់
ប្រទេសរុស្ស៊ី បានបើកការវាយប្រហារដោយមីស៊ីលលើទីក្រុង Kryvyi Rih របស់អ៊ុយក្រែនដោយសម្លាប់មនុស្សចំនួន៦នាក់ រួមទាំងក្មេងស្រីអាយុ១០ឆ្នាំម្នាក់និងម្តាយរបស់នាងផងដែរ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែននិយាយថា មនុស្សចំនួន៦៩នាក់ផ្សេងទៀត បានរងរបួស ពេលដែលមីស៊ីលធ្លាក់លើអគារខ្ពស់ និងសាកលវិទ្យាល័យមួយ នៅម៉ោង៩ព្រឹក ថ្ងៃចន្ទទី៣១ខែកក្កដា (ពេលវេលានៅអ៊ុយក្រែន)។
ជាស្រុកកំណើតរបស់លោកប្រធានាធិបតី Volodymyr Zelensky, ទីក្រុង Kryvyi Rih ដែលមានប្រជាជន៦០ម៉ឺននាក់ គឺតែងតែជាគោលដៅសម្រាប់ការវាយប្រហាររបស់រុស្ស៊ី។

កាលពីខែមិថុនា មនុស្សចំនួន១១នាក់បានស្លាប់ និង២៨នាក់ផ្សេងទៀតរងរបួសនៅក្នុងទីក្រុងនេះ បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំ ទៅលើអគារស៊ីវិល។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសរុស្ស៊ី បាននិងកំពុងបង្កើនការវាយប្រហារ លើគោលដៅជនស៊ីវិល ហើយលោក Mykhailo Podolyak ជាទីប្រឹក្សាកំពូលរបស់លោក Zelensky បានចោទប្រកាន់ទីក្រុងមូស្គូថា បានបើកការវាយប្រហារ “ប្រល័យពូជសាសន៍” លើជនជាតិអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានបដិសេធឥតឈប់ឈរថា ខ្លួនស្វែងរកគោលដៅជនស៊ីវិល ប៉ុន្តែមេដឹកនាំលោកខាងលិច រួមទាំងប្រធានាធិបតីអាមេរិក លោក Joe Biden ផងដែរ បានចោទរុស្ស៊ីថា បានទម្លាក់គ្រាប់បែកជាញឹកញាប់លើតំបន់ដែលមិនមានយោធា។
ទន្ទឹមនោះ កាលពីដើមខែនេះ អង្គការសហប្រជាជាតិបញ្ជាក់ថា មានជនស៊ីវិលចំនួន ២៥៦៧១ នាក់ត្រូវបាត់បង់ជីវិត ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមការលុកលុយចូលអ៊ុយក្រែនកាលពីឆ្នាំមុន ថ្វីបើតួលេខពិតប្រាកដទំនងជាខ្ពស់ជាងនេះឆ្ងាយក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ក្រោយលោក Zelensky ថា សង្រ្គាមវិលត្រលប់ទៅរុស្ស៊ីវិញ ស្រាប់តែលោក Medvedev គំរាមបាញ់នុយក្លេអ៊ែរ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ