ព័ត៌មានអន្ដរជាតិ
ភឿថៃ ប្រមូលបានដៃគូចំនួន៩ បង្កើតរដ្ឋាភិបាលថ្មី ដោយគ្មានបក្សឈ្នះឆ្នោត
យោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍បានឲ្យដឹងថា គណបក្សភឿថៃ កំពុងរៀចំបង្កើតរដ្ឋាភិបាលដែលមាន ៣០២ អាសនៈ ដោយមិនមានគណបក្សចលនាឆ្ពោះទៅមុខ ហើយនឹងតែងតាំងឧកញ៉ាអចលនទ្រព្យឈ្មោះ Srettha Thavisin ជាបេក្ខជនឈរឈ្មោះនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតជុំបន្ទាប់ដែលគ្រោងធ្វើនៅថ្ងៃសុក្រទី៤ខែសីហានេះ។
ប្រភពខាងលើបានឲ្យដឹងថា សម្ព័ន្ធភាពដឹកនាំដោយគណបក្សភឿថៃ មានគណបក្សចំនួន១០ ដែលរួមមានដៃគូថ្មីចំនួន ៥ គឺ គណបក្សភូមិចៃថៃ, គណបក្ស Palang Pracharath, គណបក្សប្រជាធិបតេយ្យ, គណបក្ស Chartthaipattana និងគណបក្ស Chartpattanakla។ រីឯគណបក្ស ៤ ផ្សេងទៀតគឺ Prachachat, Pheu Thai Ruam Palang, Seri Ruam Thai និង Plung Sungkom Mai។
ទាក់ទិននឹងការជាប់គាំងផ្នែកនយោបាយនេះ, អ្នកជំនាញថៃបានព្រមានថា ប្រទេសនេះ អាចប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ប្រសិនបើពន្យារពេលដំណើរការបង្កើតរដ្ឋាភិបាលថ្មីរហូតដល់ខែឧសភាឆ្នាំក្រោយ។
សាស្ត្រាចារ្យ Thanavath Phonvichai ប្រធានសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បាននិយាយថា ពេលវេលាដែលត្រូវចំណាយលើការបង្កើតរដ្ឋាភិបាលថ្មី កំពុងប៉ះពាល់ដល់សេដ្ឋកិច្ច ជាពិសេសសម្រាប់ឆ្នាំក្រោយ។ ប្រសិនបើរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងក្នុងខែសីហា ប្រទេសនេះគួរតែមានគណៈរដ្ឋមន្ត្រីថ្មី និងចេញគោលនយោបាយឲ្យបានត្រឹមខែកញ្ញា។
ទន្ទឹមនោះ ការរង់ចាំរយៈពេល១០ខែទៀត ដើម្បីបង្កើតរដ្ឋាភិបាលថ្មី នឹងប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ជាពិសេសទំនុកចិត្តរបស់ប្រជាជនលើស្ថានភាពសេដ្ឋកិច្ចនឹងត្រូវបាត់បង់ ហើយនៅពេលដែលវិនិយោគិនមិនដឹងថាគោលនយោបាយរបស់ប្រទេសនឹងទៅជាយ៉ាងណាក្នុងរយៈពេលដ៏យូរនោះ អ្វីៗទាំងអស់ត្រូវផ្អាក ហើយសេដ្ឋកិច្ចធ្លាក់ចុះកាន់តែខ្លាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post, Thai PBS
ចុចអាន៖ ព្រះមហាក្សត្រ ថៃ មានព្រះបន្ទូលទៅកាន់ប្រជារាស្ត្រ ពាក់ព័ន្ធស្ថានភាពនយោបាយក្នុងប្រទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?