ព័ត៌មានអន្ដរជាតិ
តម្លៃប្រេង ពិភពលោក ហក់ឡើងខ្លាំងមិនធ្លាប់មាន ហើយអាចបន្តដល់ដាច់ឆ្នាំ
គិតត្រឹមថ្ងៃចន្ទ ទី៣១ ខែកក្កដា តម្លៃប្រេងពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៣ ខែជាប់ៗគ្នា ហើយវាក៏ជាការហក់ឡើងខ្ពស់ខ្លាំងផងដែរ ចាប់តាំងពីខែមករា ឆ្នាំ ២០២២ មក ដោយសារតែការរឹតបន្តឹងលើការផ្គត់ផ្គង់សកល ជាពិសេសតម្រូវការចាំបាច់តែម្ដង ។

តម្លៃជួញដូរប្រេងឆៅរបស់ក្រុមហ៊ុន Brent កាលពីថ្ងៃចន្ទបានកើនឡើង ១.០២ ដុល្លារ ឬ ១.២ ភាគរយ និងមានតម្លៃ ៨៥.៤៣ ដុល្លារក្នុងមួយបារ៉ែល ហើយវាអាចបន្តហក់ឡើងថែមទៀតរហូត ០.៧ ភាគរយដែលនឹងដាក់លក់ក្នុងតម្លៃ ៨៥.៥៦ ដុល្លារក្នុងមួយបារ៉ែល រហូតដល់ដាច់ឆ្នាំនេះ ។
ដោយឡែកចំពោះតម្លៃប្រេងឆៅរបស់ក្រុមហ៊ុនអាមេរិក WTI វិញ បានកើនឡើងដល់ ១.២២ ដុល្លារ ឬ ១.៥ ភាគរយ ដាក់លក់ក្នុងតម្លៃ ៨១.៨០ ដុល្លារក្នុងមួយបារ៉ែល ពោលខ្ពស់ជាងតម្លៃប្រេងរបស់ក្រុមហ៊ុន Brent រហូតដល់ ០.២០ ដុល្លារស្មើនឹង ០.៣ ភាគរយ ។

គួរបញ្ជាក់ថា ការកើនឡើងនៃតម្លៃប្រេងនេះ បន្ទាប់ពីប្រទេសផលិតប្រេងធំៗជាច្រើនដូចជា អារ៉ាប៊ីសាអូឌីត រួមជាមួយរុស្ស៊ី ប្រកាសនាំគ្នាកាត់បន្ថយការផលិតប្រេងរហូតដល់ជាង ១ លានបារ៉ែលក្នុងមួយថ្ងៃ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Reuter

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?