ព័ត៌មានអន្ដរជាតិ
ទីក្រុងប៉េកាំង ត្រូវរងគ្រោះ ដោយសារព្យុះ Doksuri វាយសន្ធាប់
ទីក្រុងប៉េកាំង បានចេញការព្រមានកម្រិតខ្ពស់បំផុត ខណៈព្យុះត្រូពិក Doksuri បានវាយប្រហារ ដោយសម្លាប់មនុស្សចំនួនពីរនាក់ និងបង្ខំមនុស្សយ៉ាងតិច ៣១,០០០ នាក់ទៀត ឲ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។

សារព័ត៌មាន People’s Daily បានរាយការណ៍ថា សាកសពមនុស្សពីរនាក់ ត្រូវបានគេរកឃើញតាមផ្លូវលិចទឹកក្នុងសង្កាត់ Mentougou ភាគខាងលិចទីក្រុង។
អាជ្ញាធរគ្រប់គ្រងគ្រោះអាសន្ននៅតំបន់ Mentougou ក៏បានជម្លៀសមនុស្សប្រមាណ ៥,០០០ នាក់ ទៅកាន់ទីទួលសុវត្ថិភាពផងដែរ ខណៈកងកម្លាំងប្រដាប់អាវុធជាង ២,០០០ នាក់ ត្រូវបានបញ្ជូនទៅកាន់ស្រុក Fangshan ដើម្បីពង្រឹងការការពារនិងជួយសង្គ្រោះ។

ទន្ទឹមនោះ អាជ្ញាធរនៅស្រុក Fangshan ក៏បានព្រមានអំពីទឹកជំនន់នៅតាមដងទន្លេ Dashi និង Juma ផងដែរហើយជំរុញអ្នកស្រុកនៅតាមទីប្រជុំជនក្បែរៗនោះ ឲ្យយកចិត្តទុកដាក់ចំពោះបទបញ្ជាជម្លៀស។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានឲ្យដឹងថា ស្រុក Fengtai, Shijingshan, Haidian, Daxing និង Huairou បានរាយការណ៍ពីផ្លូវលិចទឹក ហើយសេវាកម្មនានា ដូចជាសេវារថយន្តក្រុងរាប់រយ និងផ្លូវរថភ្លើងជាច្រើនត្រូវបានផ្អាក ខណៈព្យុះនេះ ក៏បង្ខំឲ្យអាកាសយានដ្ឋានអន្តរជាតិក្រុងប៉េកាំង លុបចោលជើងហោះហើរចំនួន ៤០ ផងដែរ។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍ Doksuri បានវាយប្រហារភាគអាគ្នេយ៍ប្រទេសចិនក្នុងនាមជាព្យុះទីហ្វុង ដែលបណ្តាលឲ្យមានបំណាក់ដី និងទឹកជំនន់នៅខេត្ត Fujian មុនពេលបោះពួយទៅភាគខាងជើង បង្កជាភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងប៉េកាំង និងខេត្តជិតខាង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ ភាគខាងជើងប្រទេសចិន ជម្លៀសមនុស្សរាប់ម៉ឺននាក់ ដោយសារភ្លៀងធ្លាក់ខ្លាំង ឥតឈប់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ