ព័ត៌មានអន្ដរជាតិ
UN ឲ្យ មីយ៉ាន់ម៉ា វិលទៅរកការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ និងមានការបោះឆ្នោតត្រឹមត្រូវ
អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទបានទាមទារភ្លាមៗឲ្យប្រទេសមីយ៉ាន់ម៉ាវិលត្រឡប់ទៅរកការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យវិញ និងកុំពន្យារពេលបោះឆ្នោត ក្រោយពេលដែលយោធាបានប្រកាសបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល ៦ ខែទៀត ។

អ្នកនាំពាក្យរងរបស់អង្គការសហប្រជាជាតិ (UN) លោក Farhan Haq បានប្រាប់អ្នកសារព័ត៌មានថា “យើងនៅតែបន្តប្រឆាំងនឹងរដ្ឋប្រហារយោធា ហើយយើងចង់ឲ្យប្រទេសមីយ៉ាន់ម៉ាវិលត្រឡប់ទៅការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យវិញ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។
រហូតមកដល់ពេលនេះ យោធាមីយ៉ាន់ម៉ាដែលដឹកនាំដោយលោក មីន អ៊ុងឡាំង បានបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្នជាលើកទី ៤ ហើយ បន្ទាប់ពីអស់សុពលភាពកាលពីថ្ងៃទី ៣១ ខែកក្កដា ចាប់តាំងពីកម្លាំងយោធាបានធ្វើរដ្ឋប្រហារកាលពី ២ ឆ្នាំមុន ។

ទន្ទឹមនោះ ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខរបស់មីយ៉ាន់ម៉ា ក៏បានពិភាក្សាអំពីការពន្យារពេលបោះឆ្នោតនៅក្នុងប្រទេសផងដែរ បន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានស្ថិតក្នុងភាពចលាចល ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ ។
យោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា មនុស្សជាង ១.៥ លាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុងភាពចលាចលនៃសង្គ្រាមស៊ីវិលរបស់មីយ៉ាន់ម៉ា ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ខណៈកុមារជាង ៥ លាននាក់ត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង ។
ស្របពេលជាមួយគ្នានេះ ទិន្នន័យរបស់អង្គការសហប្រជាជាតិ (UN) ក៏បានបង្ហាញដែរថា យ៉ាងហោចណាស់មនុស្ស ២,៨៩០ នាក់បានបាត់បង់ជីវិតក្រោមកណ្តាប់ដៃរបស់យោធា និងអ្នកដែលនៅក្រោមឱវាទរបស់ពួកគេ ខណៈដែលប្រជាជន ៧៦៧ នាក់ត្រូវបានចាប់ខ្លួន ចាប់តាំងពីយោធាឡើងកាន់អំណាច ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖អ្នកនយោបាយ ថៃ ៣ រូបវិភាគពីការវិលត្រឡប់ចូលស្រុករបស់លោក ថាក់ស៊ីន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ