Connect with us

ព័ត៌មានអន្ដរជាតិ

ខំសន្សំលុយពេញមួយឆ្នាំទៅកោះក្នុងក្ដីស្រមៃ បុរសម្នាក់បែរជួបរឿងស្មានមិនដល់នៅ វៀតណាម

បានផុស

នៅ

បុរសម្នាក់បាន​បង្ហោះ​ឃ្លិប​ពី​ដំណើរ​កម្សាន្ត​របស់ខ្លួន ដោយប្រាប់ពីអារម្មណ៍ពិតថា លោកខំ​សន្សំ​លុយ​ពេញ​មួយ​ឆ្នាំ​ទៅកោះ Phu Quoc ក្នុងក្ដីស្រមៃ​ តែបែរជួបស្ថានភាពមិននឹកស្មានដល់ ​ដែល​ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​អាណិតផងអស់សំណើចផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Mr.HB បានបង្ហោះឃ្លិបបង្ហាញពីស្ថានភាពជាក់ស្តែង។ ពេល​គាត់​និង​ក្រុម​គ្រួសារ​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ Phu Quoc ប្រទេសវៀតណាម នៅខែកក្កដា ឆ្នាំ ២០២៣ ដោយកក់​បន្ទប់​សណ្ឋាគារ​ដែល​មាន​ទិដ្ឋភាព​ដ៏​អស្ចារ្យនៃអាងគ្មាន​ដែនកំណត់ ខណៈអ្វីគ្រប់យ៉ាងដែលគាត់ចង់បានគឺប្រណីត​និងល្អឥតខ្ចោះ​ ដែល​គាត់ខំសន្សំ​ពេញមួយឆ្នាំ។

យ៉ាង​ណា​មិញ ដោយសារ​តែ​លោកមិនបានដឹងពីស្ថានភាព​អាកាសធាតុទុកមុន។ ទីបំផុតបុរសកំសត់រូបនេះបាន​ចុះ​ទឹក​ក្នុង​អាង​ដោយមានភ្លៀងធ្លាក់ ខ្យល់បក់ខ្លាំង ហើយផ្ទៃមេឃប្រែពណ៌ប្រផេះពពកខ្មៅ កំឡុងពេលកោះ Phu Quoc មានព្យុះផ្គររន្ទះ។ ប៉ុន្តែគាត់នៅតែ​ព្យាយាមរីករាយ​នឹងថ្ងៃឈប់​សម្រាក​របស់គាត់​ ដោយការ​ងូច​ទឹកនៅក្នុងអាង ទោះបីជាខ្យល់​និង​ភ្លៀងព្យុះយ៉ាងណា​ក៏ដោយ។

នៅពេលដែលវីដេអូរបស់គាត់ត្រូវបានចែករំលែកនៅលើ​បណ្តាញ​សង្គម​តាមរយៈ TikTok ភ្លាមៗនោះវាបាន​ទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សជាច្រើន។ អ្នក​លេង​អ៊ីនធឺណិត​ភាគ​ច្រើន​បាន​សម្ដែង​ការ​អាណិត​អាសូរ​ចំពោះ​ស្ថានភាព​នេះ ខណៈអ្នកខ្លះ​សើចទាំងទឹកភ្នែក ដែល​លោកត្រូវជួបរឿងរ៉ាវបែបនេះ។ អ្នក​ខ្លះ​និយាយ​ថា​ នេះ​ជា​មេរៀន​មួយគួរ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ដំណើរ​បន្ទាប់​របស់​អ្នក ហើយកុំភ្លេចពិនិត្យមើល​អាកាសធាតុ​ផង​មុន​ចេញ​ដំណើរ​ទៅ​កន្លែងណាមួយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២២ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៦ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៦ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម