Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សម្នាក់ទៀត ស្លាប់ដោយសារ “មេរោគស៊ីខួរក្បាល” នៅ សហរដ្ឋអាមេរិក

បានផុស

នៅ

អ្នករដ្ឋ Georgia ម្នាក់បានស្លាប់ ដោយសារការឆ្លងមេរោគដ៏កម្រដែលបង្កឡើងដោយប្រូតូហ្សូន ឬគេស្គាល់ជាទូទៅថាជា “មេរោគស៊ីខួរក្បាល”។

(រូបថត៖ CDC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបគេគឺជាមនុស្សទី៣ដែលស្លាប់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ដោយសារមេរោគស៊ីខួរក្បាល Naegleria Fowleri ខណៈវាអាចនឹងរីករាលដាលបន្ថែមទៀតនៅភាគខាងជើង ព្រោះតែបម្រែបម្រួលអាកាសធាតុ។

ទោះបីជាយ៉ាងណាក៏ដោយ វាគឺជាករណីទី៦ហើយនៅរដ្ឋ Georgia ដែលមានមនុស្សស្លាប់ដោយសារមេរោគ Naegleria Fowleri ចាប់តាំងពីឆ្នាំ១៩៦២មក។

ក្មេងប្រុសម្នាក់នៅរដ្ឋ Nevada បានស្លាប់ដោយសារការឆ្លងដូចគ្នានេះ កាលពីដើមខែកក្កដា បន្ទាប់ពីទៅមុជទឹកនៅអាងមួយ ចំណែកបុរសម្នាក់នៅរដ្ឋ Florida បានស្លាប់កាលពីខែមីនា បន្ទាប់ពីប្រើទឹកម៉ាស៊ីន។

(រូបថត៖ Reuters)

ក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា មេរោគនេះគឺកើតឡើងដោយធម្មជាតិ ហើយវាកាន់តែរីករាលដាលដោយសារតែបម្រែបម្រួលអាកាសធាតុ។ មេរោគនេះ អាចមាននៅតាមកន្លែងនានា ឬកកើតគ្រប់ពេល ដោយគ្មានអ្នកណាអាចដឹងមុនឡើយ ហើយរឿងដែលកាន់តែគួរឲ្យកត់សម្គាល់នោះគឺថា មេរោគស៊ីខួរក្បាលនេះ ចូលចិត្តតំបន់ក្តៅៗ។

យ៉ាងណាក្តី មេរោគនេះ មិនអាចឆ្លងពីមនុស្សទៅមនុស្សបានទេ។ រោគសញ្ញារបស់វាគឺឈឺក្បាលខ្លាំង គ្រុនក្តៅ ចង្អោរ និងក្អួត ចន្លោះពេលពី៥ទៅ១២ថ្ងៃនៃការឆ្លង ហើយនឹងឈានទៅដល់រឹង.ក ប្រកាច់ និងសន្លប់តែម្តង។

អ្នកដែលឆ្លងមេរោគនេះហើយ គឺមិនសូវគេចផុតពីសេចក្តីស្លាប់ឡើយ ពោលគឺមានតែ៤ករណីប៉ុណ្ណោះក្នុងចំណោម ១៥៤ករណី ដែលនៅរស់រានមានជីវិតគិតចាប់តាំងពីឆ្នាំ១៩៦២មក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ កូរ៉េខាងត្បូង រកឃើញមេរោគស៊ីខួរក្បាលលើអ្នកជំងឺមកពី ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៨ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម២០ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៨ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

Sokha Hotels

ព័ត៌មានពេញនិយម