Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃកំណើតរបស់លោក ប្រាវីត ក្លាយជាលេខសំណាងរបស់ប្រជាជនថៃចាក់ឆ្នោតត្រូវគ្រប់គ្នា

បានផុស

នៅ

ក្រោយលទ្ធផលឆ្នោតបានចេញផ្សាយកាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ ដោយមានលេខ ២ខ្ទង់ចុងក្រោយ១១ វាត្រូវនឹងថ្ងៃកំណើតរបស់​ឧត្តមសេនីយ៍ Prawit Wongsuwan មេដឹកនាំគណបក្ស Palang Pracharat ខណៈលោក កើតថ្ងៃទី ១១ ខែសីហា ឆ្នាំ ១៩៤៥ ក្នុងអាយុ ៧៨ ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​កាលពីថ្ងៃទី៣០ ខែកក្កដា នៅប្រាសាទ Phosopphon Charoen ស្រុក Lam Luk Ka ខេត្ត Pathum Thani ឧត្ដមសេនីយ៍ Prawit បានធ្វើដំណើរទៅធ្វើជាប្រធាន​នៃពិធី​លើកតម្កើង​ព្រះចៅ​អធិការ​វត្ត Phosopphon Charoen ដែលមាន​លោក​អនុសេនីយ៍ឯក Thammanat Phrom Phao អគ្គលេខាធិការ របស់​គណបក្ស Palang Pracharath ដើម្បី​ចូលរួម​ក្នុងពិធី​នេះ។ ក្នុងនោះ ​មនុស្ស​មួយ​ចំនួន​ធំ​បាន​មក​ទទួល​ស្វាគមន៍​ពួកគេ​យ៉ាង​កក់ក្ដៅ។

នៅថ្ងៃនោះ ឧត្តមសេនីយ​ឯក Thammanat បានផ្តល់បទសម្ភាសន៍អំពីលំហូរព័ត៌មាននៃការ​ធ្វើដំណើរ​ទៅ​កាន់ទីក្រុងហុងកុង ដើម្បីជួបជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី​ថៃ។ លោកថែមទាំងបញ្ជាក់ច្បាស់ៗ​ថា​ មិន​មាន​ជំនួប​ជាមួយ​លោក​ថាក់ស៊ីន​ និងកិច្ចព្រមព្រៀង​នយោបាយ​ណាមួយ មុនពេលនិយាយលោកនិយាយលេងសើច «លើក​នេះ ខ្ញុំ​គ្រាន់​តែ​រង់​ចាំ​ពិធី​ខួប​កំណើត​សម្រាប់​ឧត្តម​សេនីយ៍ Prawit នៅ​ថ្ងៃ​ទី ១១ ខែ​សីហាប៉ុណ្ណោះ»។

ទោះយ៉ាងណា បើ​ត្រឡប់​ទៅថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២០​ កន្លងទៅ លទ្ធផល​ឆ្នោត​កាលណោះ​បានបង្កើតអារម្មណ៍សម្រាប់អ្នកលេងល្បែងមួយនេះយ៉ាង​ភ្ល្លូកទឹកភ្លូកដី។ យោងតាមលទ្ធផលឆ្នោតរបស់​រដ្ឋាភិបាល លេខរង្វាន់គឺលេខ ៩៤៥៨១១ ហើយ​លេខ ២ ខ្ទង់ចុងក្រោយ​ត្រូវនឹងថ្ងៃកំណើតរបស់ឧត្តមសេនីយ៍ Prawit នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ១៩៤៥៕

ប្រែសម្រួល៖​ សាង ​ស្រីល័ក្ខ

ចុចអាន៖មេដឹកនាំគណបក្ស Palang និយាយយ៉ាងខ្លីថា លោកពេញចិត្តខ្លាំងលើបវរកញ្ញា Engfa

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៣ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម