ព័ត៌មានអន្ដរជាតិ
រកឃើញវត្ថុកម្រធ្វើពីកែវ ក្នុងខ្មោចកប៉ាល់ក្រោមសមុទ្រមេឌីទែរ៉ាណេ (មានវីដេអូ)
អ្នកបុរាណវត្ថុវិទូរកឃើញគ្រឿងកែវធ្វើដោយដៃដ៏ស្រស់ស្អាត ក្នុងខ្មោចកប៉ាល់ឈ្មោះ Capo Corso 2 ដែលមានអាយុកាល ២០០០ ឆ្នាំ ។

នាវារ៉ូម៉ាំងនោះមានទីតាំងជម្រៅ ៣៥០ ម៉ែត្រ ស្ថិតក្រោមនីវ៉ូទឹកសមុទ្ររវាងឧបទ្វីប Capo Corso របស់បារាំងនិងកោះ Capraia របស់អ៊ីតាលី ។
បំណែកនាវាខាងលើត្រូវបានវិស្វករឈ្មោះ Guido Gay រកឃើញដំបូងនៅឆ្នាំ ២០១២ រហូតមកដល់សប្តាហ៍ដំបូងនៃខែកក្កដា ឆ្នាំ ២០២៣ អ្នកបុរាណវិទូមកពីប្រទេសអ៊ីតាលី ប្រទេសបារាំង និងប្រទេសផ្សេងៗទៀតដែលមានជំនាញផ្នែកកញ្ចក់បុរាណ បរិស្ថានវិទ្យាសមុទ្រ និងការអភិរក្សក្រោមទឹក បានត្រឡប់ទៅកាន់នាវាដែលលិចនោះម្ដងទៀត ។

អ្នកស្រាវជ្រាវបានប្រើប្រាស់យាន ២ គ្រឿងឈ្មោះ Arthur និង Hilarion ដើម្បីធ្វើការស្កែនរកវត្ថុនៅទីនោះ ។ ទីបំផុតយាន Arthur បានរកឃើញ ចានសំរឹទ្ធ ២ ថូសំរឹទ្ធ (amphorae) និងចានកែវជាច្រើនទៀត ដែលអ្នកបុរាណវត្ថុវិទូជឿជាក់ថាមានតម្លៃ និងកម្រ ។

ជាមួយគ្នានេះដែរ ក្រុមការងារគ្រោងបន្តការសិក្សាស៊ីជម្រៅលើសម្ភារៈ ដើម្បីផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីកាលប្បវត្តិនៃការលិចកប៉ាល់ និងផ្លូវធ្វើដំណើរចុងក្រោយរបស់កប៉ាល់ជាដើម ។ សម្រាប់ការវិភាគដំបូងគេជឿថា កប៉ាល់នេះបានធ្វើដំណើរមកពីកំពង់ផែមួយនៅមជ្ឈិមបូព៌ា (ប្រហែលជាមកពីប្រទេសលីបង់ ឬស៊ីរី) ទៅកាន់ ឆ្នេរ Provençal របស់បារាំង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ព្រោះតែកំណប់មហាសាលទាំង៥នេះហើយ ទើបទេសចរ ប្រថុយជីវិតជិះយានចុះទៅតំបន់ ខ្មោចកប៉ាល់ទីតានិក

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ