Connect with us

ព័ត៌មានអន្ដរជាតិ

លោក ដូណាល់ ត្រាំ រងការចោទប្រកាន់ ៤ករណីទៀត

បានផុស

នៅ

នៅថ្ងៃពុធទី២ខែសីហា អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានគណៈវិនិច្ឆ័យសហព័ន្ធ ចោទប្រកាន់ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងលុបចោលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេក្ខជនឈានមុខក្នុងការបោះឆ្នោតឆ្នាំ២០២៤ ខាងគណបក្សសាធារណរដ្ឋរូបនេះ ត្រូវប្រឈមមុខនឹងការចោទប្រកាន់ចំនួន៤ករណីដូចជា៖ សមគំនិតប្រព្រឹត្តអំពើទុច្ចរិត, សមគំនិត រារាំងដំណើរការនីតិវិធីផ្លូវការ, រារាំងនិងប៉ុនប៉ងរារាំងដំណើរការនីតិវិធីផ្លូវការ និងសមគំនិតប្រឆាំងសិទ្ធិ។

ការចោទប្រកាន់​នេះ ​ក៏​បូករួមទាំង​អ្នក​រួម​គំនិត​មិន​បញ្ចេញ​ឈ្មោះ​ចំនួន៦នាក់ផងដែរ ដោយ​ក្នុង​នោះ​មាន​មេធាវី៤នាក់ មន្ត្រី​ក្រសួង​យុត្តិធម៌​ម្នាក់ និង​ទីប្រឹក្សា​នយោបាយម្នាក់។

ឯកសារបានចោទប្រកាន់ថា តាមរយៈការផ្សព្វផ្សាយមិនពិត អំពីជ័យជម្នះរបស់គាត់ គឺបានបង្កើតបរិយាកាសជាតិដ៏ខ្លាំងក្លានៃភាពមិនទុកចិត្ត និងកំហឹង ហើយបំផ្លាញជំនឿសាធារណៈលើការគ្រប់គ្រងការបោះឆ្នោត។

គួរបញ្ជាក់ថា នេះមិនមែនជាលើកដំបូងឡើយ ដែលលោក ត្រាំ ត្រូវរងការចោទប្រកាន់ ពោលគឺអតីតប្រធានាធិបតីរូបនេះ ត្រូវបានចោទប្រកាន់ជាច្រើនករណីរួចមកហើយ ដោយក្នុងនោះ រួមទាំងការចោទប្រកាន់ថា គាត់មានកាន់កាប់ឯកសារសម្ងាត់ដ៏រសើប និងផ្តល់ប្រាក់បំបិទមាត់ដល់តារាអាសអាភាសទៀតផង។ 

ទោះបីជាយ៉ាងណាក៏ដោយ លោក Trump មិនសារភាពទោសកំហុសអ្វីឡើយ ចំពោះរាល់ការចោទប្រកាន់មកទល់ពេលនេះ ហើយនៅតែបន្តធ្វើយុទ្ធនាឃោសនាបោះឆ្នោត ខណៈការស្ទង់មតិបានបង្ហាញថា គាត់ជាបេក្ខជនឈានមុខ ស្ថិតនៅលើផ្លូវទទួលបានជ័យជម្នះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ត្រាំ ម៉ៅភោជនីយដ្ឋាន ប៉ាវបាយមនុស្សគ្រប់គ្នា ក្រោយចេញពីតុលាការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម