ព័ត៌មានអន្ដរជាតិ
កាណាដាក្លាយជាប្រទេសដំបូងគេ ដែលដាំស្លាកសញ្ញាព្រមានលើបារីគ្រប់ដើម
បារីខ្នាតស្ដេច (King Size) ដែលមានស្លាកសញ្ញាព្រមានគ្រប់ដើមត្រូវបានគេរំពឹងថា នឹងដាក់លក់តាមហាងនៃប្រទេសកាណាដានៅដើមឆ្នាំ ២០២៥ ។

បារីនីមួយៗដែលលក់ក្នុងប្រទេសកាណាដានឹងត្រូវភ្ជាប់មកជាមួយការព្រមានសុខភាព ហើយស្លាកទាំងនោះមានដូចជា “បារីបណ្តាលឱ្យងាប់លិង្គ និងមហារីក” និង “មានជាតិពុលគ្រប់ដង្ហើម” ជាដើម ។ ច្បាប់ថ្មីនេះបានចូលជាធរមាននៅថ្ងៃអង្គារ ទី០១ ខែសីហា ។

លោក Carolyn Bennett អតីតរដ្ឋមន្ត្រីគ្រឿងញៀនរបស់ប្រទេសកាណាដាមានប្រសាសន៍ថា “ស្លាកសញ្ញាព្រមានមិនអាចចៀសផុតបានឡើយ ម្យ៉ាងទៀតគេនឹង update រូបភាពព្រមាននៅលើកញ្ចប់ឲ្យកាន់តែច្បាស់ជាងមុន ដើម្បីរំលឹកអ្នកជក់ពីស្ថានភាពជំងឺដែលត្រូវប្រឈមមុខ” ។
រដ្ឋាភិបាលកាណាដាបានកត់សម្គាល់ឃើញថា យុវជនដែលចេះជក់បារីភាគច្រើនចាប់ផ្ដើមពីការទទួលបានបារីមួយដើម មិនមែនគេឲ្យម្ដងមួយកញ្ចប់ទេ ដូច្នេះទើបគេដាំស្លាកសញ្ញាព្រមានគ្រប់ដើម ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០០០ កាណាដាបានក្លាយជាប្រទេសដំបូងគេដែលបញ្ជាឱ្យមានរូបព្រមានលើកញ្ចប់បារីដូចជា រូបភាពនៃបេះដូង និងសួតដែលមានជំងឺ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់សុខភាពក្រោយជក់បារី ។
ជាមួយគ្នានេះដែរ ទីក្រុងអូតាវ៉ាមានគោលបំណងកាត់បន្ថយអ្នកជក់បារីនៅក្នុងប្រទេសពី ១៣ ភាគរយ មកត្រឹម ៥ ភាគរយ ឬ ២ លាននាក់ ក្នុងឆ្នាំ ២០៣៥ ។

យោងទៅតាមទិន្នន័យរបស់រដ្ឋាភិបាល ការប្រើប្រាស់ថ្នាំជក់នៅតែបន្តសម្លាប់ប្រជាជនកាណាដា ៤៨ ០០០ នាក់ក្នុងមួយឆ្នាំ ហើយស្ទើរតែពាក់កណ្តាលនៃថរិកាថែសុខភាពបានចំណាយលើអ្នកជក់បារីគួរឲ្យបារម្ភ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ សហគ្រាសនាំចូលបារី នឹងត្រូវបង់ពន្ធអាករលើតម្លៃបន្ថែម ១០ភាគរយ ចាប់ពីខែសីហាតទៅ
ចុចអាន៖ ៧ សញ្ញាបង្ហាញថា កូនលោកអ្នកលួចជក់បារីអេឡិចត្រូនិក (VAPE)

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ