ព័ត៌មានអន្ដរជាតិ
ប្រទេសតូចជាងគេបំផុតលើពិភពលោក មានប្រជាជនតែ ២៧ នាក់ប៉ុណ្ណោះ
សម្រាប់អ្នកដែលសិក្សាភូមិសាស្ត្រ ប្រាកដជាស្គាល់ប្រទេសដែលតូចជាងគេបំផុតក្នុងពិភពលោកគឺ Vatican នៅអឺរ៉ុប។ ប៉ុន្តែនៅក្នុងព័ត៌មានក្រៅផ្លូវការ ក៏មានប្រទេសដែលតូចជាង Vatican ទៅទៀត នោះគឺប្រទេស Principality of Sealand មានទីតាំងនៅតំបន់ឆ្នេរនៃប្រទេសអង់គ្លេស។
ប្រទេសនេះត្រូវបានសាងសង់ដោយស៊ីម៉ងត៍ដ៏ធំមួយ។ វាមានចម្ងាយប្រហែល ១២ គីឡូម៉ែត្រពីឆ្នេរសមុទ្រ Suffolk ប្រទេសអង់គ្លេស ដែលជាតំបន់នៃដែនទឹកអន្តរជាតិ។ កាលពីមុន ទីតាំងនេះត្រូវបានគេប្រើជាបន្ទាយដែលសាងសង់ដោយជនជាតិអង់គ្លេសក្នុងអំឡុងសង្គ្រាមលោកលើកទី២ ក្នុងឆ្នាំ ១៩៦៧ ដើម្បីការពារប្រឆាំងនឹងការលុកលុយរបស់កងទ័ពជើងទឹកនៅតាមឆ្នេរសមុទ្រ។
ក្រោយមក Sealand ត្រូវបានគេប្រើជាទីតាំងសម្រាប់វិទ្យុចោរសមុទ្រ ដោយមន្ត្រីកងទ័ពអង់គ្លេស លោក Roy Bates ដែលជាការពេញនិយមយ៉ាងខ្លាំងសម្រាប់ប្រជាជនអង់គ្លេសក្នុងទសវត្សរ៍ទី ៦០ ។ Sealand បានក្លាយជាតំបន់ជម្លោះនៃការកាន់កាប់រវាងជនជាតិអាល្លឺម៉ង់ ហូឡង់ និងអង់គ្លេស ហើយនៅទីបំផុត Sealand បានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ Michael Roy Bates ដែលជាកូនប្រុសរបស់ Roy Bates រហូតមកដល់សព្វថ្ងៃនេះ និងបានបម្រើជា Grand Master of Sealand ផងដែរ។

បច្ចុប្បន្នប្រទេសនេះមានប្រជាជនត្រឹមតែ ២៧ នាក់ប៉ុណ្ណោះ។ បន្ទាប់ពីការប្រកាសឯករាជ្យ គ្រួសារ Bates ដែលជាស្ថាបនិកបានលើកទង់ជាតិ Sealand ដោយសន្យាថានឹងផ្តល់សេរីភាព និងយុត្តិធម៌ដល់មនុស្សទាំងអស់ដែលរស់នៅក្រោមការគ្រប់គ្រងរបស់ខ្លួន ។ Sealand បានបង្កើតអ្វីគ្រប់យ៉ាងដែលអ្នកចង់បានពីប្រទេសឯករាជ្យដូចជា រដ្ឋាភិបាលដែលមានតួនាទីមុខងារ លិខិតឆ្លងដែន ប្រជាជនអចិន្ត្រៃយ៍ រដ្ឋធម្មនុញ្ញ រូបិយប័ណ្ណ ត្រា និងមធ្យោបាយដើម្បីការពារអធិបតេយ្យភាពជាដើម ។
រហូតមកដល់ពេលនេះទោះបីជាធនធាននិងកត្តានោះគ្រប់គ្រាន់ដើម្បីក្លាយជាប្រទេសមួយក៏ដោយ ប៉ុន្តែ Sealand មិនត្រូវបានប្រទេសជាច្រើនទទួលយកថាជាប្រទេសផ្លូវការនៃពិភពលោកនោះទេ ប៉ុន្តែនៅថ្ងៃអនាគតប្រទេសលើទឹកមួយនេះ អាចនឹងត្រូវបានចុះបញ្ជីជាប្រទេសថ្មីរបស់ពិភពលោក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ខំសន្សំលុយពេញមួយឆ្នាំទៅកោះក្នុងក្ដីស្រមៃ បុរសម្នាក់បែរជួបរឿងស្មានមិនដល់នៅ វៀតណាម

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ