ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រៀបធៀបការវាយប្រហារដោយដ្រូន អ៊ុយក្រែន លើអគារទីក្រុងមូស្គូ ទៅនឹងព្រឹត្តិការណ៍ ៩/១១ នៅអាមេរិក
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានប្រាប់ទូរទស្សន៍ Soloviev Live TV ថា សកម្មភាពវាយប្រហារដោយយន្តហោះដ្រូនដែលរដ្ឋាភិបាលទីកៀវ ប្រើប្រាស់ដើម្បីកំណត់គោលដៅលើអគារការិយាល័យក្នុងសង្កាត់ហិរញ្ញវត្ថុនៅទីក្រុងមូស្គូកាលពីថ្ងៃទី៣០ ខែកក្កដា គឺប្រៀបដូចជា ការវាយប្រហារនៅក្នុងព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើទីក្រុងញូវយ៉ក ។
លោកស្រី Zakharova បានចង្អុលបង្ហាញថា “សូមក្រឡេកទៅមើលការវាយប្រហារក្នុងព្រឹត្តិការណ៍ ៩/១១ លើអគារភ្លោះក្នុងទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក ។ វាបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន ហើយវិធីសាស្រ្តនេះ គឺមិនខុសគ្នាទៅនឹងការវាយប្រហារមកលើអគារការិយាល័យក្នុងទីក្រុងមូស្គូ ដែលជាទីតាំងជនស៊ីវិល និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មនោះទេ ហើយឥឡូវនេះយើងកំពុងឃើញរូបភាពដូចគ្នា កំពុងកើតឡើងម្តងទៀតហើយ” ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អភិបាលក្រុងមូស្គូ លោក Sergey Sobyanin បាននិយាយថា យានគ្មានមនុស្សបើក (UAVs) ជាច្រើនគ្រឿងដែលតម្រង់គោលដៅវាយប្រហារមកលើទីក្រុងមូស្គូ ត្រូវបានបាញ់ទម្លាក់នៅលើផ្លូវហោះហើររបស់វា ប៉ុន្តែទោះជាយ៉ាងណា ដ្រូនមួយគ្រឿងនៅតែអាចគេចផុតពីប្រព័ន្ធខែលការពារដែនអាកាស ហើយឆ្ពោះទៅដល់សង្កាត់ហិរញ្ញវត្ថុរបស់ទីក្រុងមូស្គូ ដោយបានបំផ្លាញផ្នែកខាងមុខនៃអគារនៅជាន់ទី ២១ ។
ទន្ទឹមនោះ ក្នុងការវាយប្រហារនេះ មិនមានណាម្នាក់រងរបួសនោះទេ ប៉ុន្តែកញ្ចក់អគាររងការខូចខាតក្នុងទំហំ ១៥០ ម៉ែត្រការ៉េ ខណៈក្រសួងការពារជាតិរុស្ស៊ីក៏បានបំភ្លឺដែរថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ២ គ្រឿងត្រូវបានបាញ់កម្ទេចនៅលើសង្កាត់ Odintsovo និង Naro-Fominsk ចំណែកដ្រូនទី ៣ បានបាត់បង់ម្ចាស់ការ ហើយធ្លាក់នៅខាងក្នុងអគារការិយាល័យមិនមែនលំនៅដ្ឋានមួយកន្លែងក្នុងទីក្រុងមូស្គូ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច