ព័ត៌មានអន្ដរជាតិ
ប៉ូលិស ថៃ ចេញដីកាចាប់ខ្លួនប្ដី-ប្រពន្ធម្ចាស់ឃ្លាំងស្តុកផាវ និងកាំជ្រួចដែលផ្ទុះឆេះសម្លាប់មនុស្ស
តុលាការខេត្ត Narathiwat បានចេញដីកាចាប់ខ្លួនប្តី-ប្រពន្ធជាម្ចាស់ឃ្លាំងស្តុកផាវនិងកាំជ្រួច ដែលផ្ទុះសម្លាប់មនុស្ស១២នាក់ របួស១២០នាក់ ព្រមទាំងខូចខាតផ្ទះសម្បែង ២៩២ ខ្នង កាលពីល្ងាចថ្ងៃសៅរ៍ទី ២៩ ខែកក្កដា ឆ្នាំ ២០២៣។

ដីកានេះបានចេញនៅថ្ងៃពុធ បន្ទាប់ពី Sompong និងប្រពន្ធរបស់គាត់ឈ្មោះ Piyanuch ជាម្ចាស់ឃ្លាំងនៅជិតផ្សារ Muno ក្នុងសង្កាត់ Sungai Kolok បានខកខានក្នុងការឆ្លើយតបទៅនឹងការកោះហៅរបស់ប៉ូលិសកាលពីថ្ងៃចន្ទកន្លងទៅនេះ។
លោកវរសេនីយ៍ឯក Suthon Sukwiset ស្នងការរងនគរបាលខេត្ត Narathiwat បាននិយាយថា ប្តីប្រពន្ធទាំងពីរនាក់នេះ ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែស បណ្តាលឲ្យអ្នកដទៃស្លាប់ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងរក្សាទុកកាំជ្រួចដោយគ្មានច្បាប់អនុញ្ញាត។
លោក Suthon និយាយបន្ថែមទៀតថា អគ្គស្នងការនគរបាលជាតិបានណែនាំឲ្យប៉ូលិសខេត្ត Narathiwat ជួយសម្របសម្រួលជាមួយសមភាគីប្រទេសម៉ាឡេស៊ីរបស់ពួកគេ ដើម្បីតាមចាប់ជនសង្ស័យក្នុងករណីដែលពួកគេបានភៀសខ្លួនឆ្លងព្រំដែន។
សូមរម្លឹកដែរថា មូលហេតុដែលផ្ទុះឃ្លាំងដ៏ធំនោះដោយផ្អែកតាមការស៊ើបអង្កេតដំបូងអាចបណ្តាលមកពីជាងផ្សាដែកធ្វេសប្រហែស ក្នុងពេលជួសជុលឃ្លាំងស្តុកមួយកន្លែង ហើយប្រហែលជាផ្កាភ្លើងខ្ទាតខ្ចាយទៅប៉ះនឹងរំសេវ ឬក៏ផាវ និងកាំជ្រួច ដែលរក្សាទុកនៅក្បែនោះ ទើបបណ្តាលឲ្យផ្ទុះនិងឆាបឆេះឡើងតែម្តង៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្សស្លាប់និងរបួសក្នុងហេតុការណ៍ផ្ទុះឃ្លាំងកាំជ្រួចនៅថៃ កើនដល់ជាង ១៣០នាក់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ