ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ហាមឃាត់ក្រុមហ៊ុនមួយទៀត ដែលផលិតស៊ីរ៉ូប៍ក្អក ផ្ទុកសារធាតុពុល បណ្តាលឲ្យកុមារស្លាប់
រដ្ឋាភិបាលឥណ្ឌា បានបញ្ជាឲ្យក្រុមហ៊ុនឱសថ Riemann Labs បញ្ឈប់ប្រតិបត្តិការ បន្ទាប់ពីមានការចោទប្រកាន់ថា ស៊ីរ៉ូប៍ក្អកដែលខ្លួនផលិត បានបណ្តាលឲ្យកុមារចំនួន៥នាក់ ស្លាប់នៅក្នុងប្រទេសប្រទេសកាមេរូន កាលពីខែមីនា។

ចំណាត់ការនេះកើតឡើង ចំពេលទីក្រុងញូវដែលី បង្រ្កាបលើក្រុមហ៊ុនផលិតឱសថនានា ដែលបាននាំថ្នាំចេញទៅក្រៅប្រទេស ហើយថ្នាំទាំងនោះជាប់ទាក់ទងទៅនឹងការស្លាប់មនុស្សរាប់សិបនាក់ នៅទូទាំងប្រទេសជាច្រើនក្នុងតំបន់អាហ្វ្រិក និងអាស៊ីកណ្តាល។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសុខុមាលភាពគ្រួសារ លោកស្រី Bharati Pravin Pawar បានប្រាប់សភាថា ក្រុមហ៊ុន Riemann ដែលធ្វើប្រតិបត្តិការចេញពីទីក្រុង Indore ក្នុងរដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេសឥណ្ឌា ត្រូវបានហាមឃាត់មិនឲ្យផលិតថ្នាំ បន្ទាប់ពីការត្រួតពិនិត្យដោយនិយតករឱសថរបស់រដ្ឋនិងសហព័ន្ធ។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីមិនបានបញ្ជាក់ទេថាតើ អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនផលិតឱសថមួយនេះ ត្រូវបានព្យួរដែរឬក៏អត់។
ចំណាត់ការរបស់រដ្ឋាភិបាល បានកើតឡើងខណៈអង្គការសុខភាពពិភពលោក (WHO) បានលាតត្រដាងកាលពីខែមិថុនាថា ស៊ីរ៉ូប៍ក្អកដែលលក់នៅប្រទេសកាមេរូន ក្រោមម៉ាកយីហោ Naturcold មានផ្ទុកសារធាតុពុលកម្រិតខ្ពស់បំផុត។
មុននេះដែរ អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនផលិតថ្នាំក្អកចំនួនបីគឺ Maiden Pharmaceuticals Ltd, Marion Biotech និង QP Pharmachem ត្រូវបានផ្អាក ហើយការនាំចេញរបស់ពួកគេ សុទ្ធតែត្រូវបញ្ឈប់ បន្ទាប់ពីមានរបាយការណ៍ជាប់ទាក់ទងនឹងការស្លាប់របស់កុមារយ៉ាងតិច៧០នាក់នៅក្នុងប្រទេសហ្គាំប៊ី និង១៩នាក់នៅអ៊ូសបេគីស្ថានកាលពីឆ្នាំមុន ថ្វីបើក្រុមហ៊ុនបានបដិសេធការចោទប្រកាន់នេះ ក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ឥណ្ឌា ថា កម្ពុជា បាននាំចូលស៊ីរ៉ូប៍ក្អកផ្ទុកសារធាតុគ្រោះថ្នាក់ដល់ជីវិត ជិត ២ម៉ឺនដប

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង