Connect with us

ព័ត៌មានអន្ដរជាតិ

បក្សភឿថៃ ពន្យល់មូលហេតុដើរចេញពីក្រុមចម្រុះដឹកនាំដោយលោក Pita

បានផុស

នៅ

គណបក្សភឿថៃកាលពីថ្ងៃពុធបានប្រកាសដើរចេញពីគណ​បក្សចលនាឆ្ពោះទៅមុខ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មី ហើយថែមទាំងបានតែងតាំងលោក Srettha Thavisin សម្រាប់ឈរឈ្មោះជ្រើសរើសជានាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតជុំបន្ទាប់ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៤ ខែសីហានេះ ។

លោក Pita (ឆ្វេង) ចាប់ដៃជាមួយលោក Chonlanan (ស្ដាំ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងទៅនឹងបញ្ហានេះដែរ មេដឹកនាំគណបក្សភឿថៃលោក Chonlanan Srikaew ក៏បានពន្យល់ប្រាប់អ្នកសារព័ត៌មានផងដែរ អំពីការសម្រេចចិត្តដើរចេញពីគណបក្សចលនាឆ្ពោះទៅមុខ ដែលជាបក្សឈ្នះឆ្នោតរបស់មេដឹកនាំលោក Pita Limjaroenrat ក្រោយលុបចោលកិច្ចប្រជុំចំនួន ២ លើកកន្លងមកនេះ ដោយបង្ហាញពីកង្វះខាតការចុះសម្រុងគ្នារវាងភាគីនៅក្នុងសម្ព័ន្ធភាព ។

លោក Chonlanan បានពន្យល់ថា “មូលហេតុសំខាន់តែមួយគត់នោះ គឺដោយសារតែគណបក្សរបស់លោក Pita ស្វែងរកការកែប្រែមាត្រាទី ១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ប្រមាថព្រះមហាក្សត្រ ដែលជាមុខព្រួញដ៏សំខាន់ដែលសមាជិក​ព្រឹទ្ធសភា និង​គណបក្ស​ដទៃ​ទៀត​មិន​ព្រម​បោះឆ្នោត​ឲ្យ​លោកធ្វើជានាយករដ្ឋមន្ត្រី ដូច្នេះហើយទើបបក្សភឿថៃសម្រេចមិនបន្តចូលរួមជាមួយក្រុមចម្រុះមួយនេះតទៅទៀត” ។

លោក Chonlanan Srikaew

ទន្ទឹមនោះ ទោះបីជាបក្សភឿថៃសម្រេចដើរចេញពីក្រុមចម្រុះដឹកនាំដោយគណបក្សចលនាឆ្ពោះទៅមុខក៏ដោយ ក៏បក្សមួយនេះនឹងរក្សាគោលនយោបាយដែលភាគីទាំងពីរធ្លាប់បានពិភាក្សាគ្នា ដូចជា ការតាក់តែងធម្មនុញ្ញថ្មី ការលើកកម្ពស់អាពាហ៍ពិពាហ៍ស្មើភាព កំណែទម្រង់យោធា ជាពិសេសក្នុងឧស្សាហកម្មគ្រឿងស្រវឹងជាដើម ។

គួរបញ្ជាក់ថា គណបក្សភឿថៃដែលជាបក្សឈ្នះឆ្នោតលំដាប់ទី ២ បានឈានមុខគេក្នុងការបង្កើតរដ្ឋាភិបាលបន្ទាប់ ក្រោយបក្សចលនាឆ្ពោះទៅមុខបានបាត់បង់ឱកាសមាស បន្ទាប់ពីមេដឹកនាំគណបក្ស និងបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់គឺលោក Pita មិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសមាជិកសភាសម្រាប់កៅអីនាយករដ្ឋមន្ត្រីឡើយ ដោយសារតែគោលបំណងចង់កែប្រែច្បាប់ប្រមាថព្រះមហាក្សត្រនេះឯង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ បើជាប់ជានាយករដ្ឋមន្ត្រី បក្សភឿថៃ នឹងលើកយកបញ្ហាចម្បងចំនួន ២ មកដោះស្រាយមុនគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម