Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសជម្លៀសបុគ្គលិកស្ថានទូតចេញពី នីហ្សេ ក្រោយផ្ទុះរដ្ឋប្រហារ

បានផុស

នៅ

សហរដ្ឋអាមេរិក បានបញ្ជាឲ្យមានការជម្លៀសបុគ្គលិកស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសនីហ្សេ បន្ទាប់ពីរដ្ឋប្រហារកាលពីសប្តាហ៍មុន។

(រូបថត៖ CTV)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនបរទេសរាប់រយនាក់ ត្រូវបានជម្លៀសចេញពីប្រទេសនេះរួចទៅហើយ ហើយកាលពីថ្ងៃអាទិត្យទី៣០ខែកក្កដា ស្ថានទូតបារាំង ត្រូវបានក្រុមបាតុករវាយប្រហារ។

ស្របពេលជាមួយគ្នានេះដែរ មេដឹកនាំរដ្ឋប្រហារ លោកឧត្តមសេនីយ៍ Abdourahamane Tchiani បានព្រមានប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នៃប្រទេសរបស់គាត់។

លោក Abdourahamane Tchiani (រូបថត៖ AFP)

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller និយាយថា ថ្វីមានការជម្លៀសដោយផ្នែកក៏ដោយ ប៉ុន្តែស្ថានទូតរបស់ខ្លួនក្នុងរដ្ឋធានី នីញ៉ាម៉េ នឹងនៅតែបើកដំណើរការ។

លោកបន្ថែមថា “យើងនៅតែប្តេជ្ញាចិត្តចំពោះប្រជាជននីហ្សេ និងទំនាក់ទំនងរបស់យើងជាមួយប្រជាជននីហ្សេ ហើយយើងនៅតែភ្ជាប់ទំនាក់ទំនងការទូតក្នុងកម្រិតខ្ពស់បំផុត”។

លោក Matthew Miller (រូបថត៖ Youtube)

សូមបញ្ជាក់ សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយផ្នែកមនុស្សធម៌ និងសន្តិសុខដ៏សំខាន់ដល់ប្រទេសនីហ្សេ ហើយធ្លាប់ព្រមានថា រដ្ឋប្រហារអាចឈានទៅដល់ការផ្អាកកិច្ចសហប្រតិបត្តិការទាំងអស់។

ប្រទេសបារាំង ដែលជាអតីតមហាអំណាចអាណានិគមនៅនីហ្សេ និងសហភាពអឺរ៉ុប បានផ្អាកជំនួយហិរញ្ញវត្ថុ និងអភិវឌ្ឍន៍រួចទៅហើយ។

លើសពីនេះ ប្លុកពាណិជ្ជកម្មអាហ្រ្វិកខាងលិច ដែលជាសហគមន៍សេដ្ឋកិច្ច នៃរដ្ឋអាហ្វ្រិកខាងលិច បានដាក់ទណ្ឌកម្មដែលមានដូចជា បញ្ឈប់រាល់ប្រតិបត្តិការពាណិជ្ជកម្មជាមួយនីហ្សេ និងបង្កកទ្រព្យសម្បត្តិរបស់ប្រទេសនេះ នៅក្នុងធនាគារកណ្តាលប្រចាំតំបន់ ខណៈប្លុកនេះ ក៏កំពុងពិចារណាលើអន្តរាគមន៍យោធាផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ម៉ាលី និងបួគីណាហ្វាសូ ព្រមានផ្ទុះសង្គ្រាម បើប្រទេសណាហ៊ានធ្វើ​អន្តរាគមន៍យោធាប្រឆាំងរដ្ឋប្រហារនៅ នីហ្សេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៥ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម